ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖
«នៅព្រឹកថ្ងៃទី ២៨ ឧសភា នេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពី ” អនាគតរបស់អាស៊ី ” ។ ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី ៣១ ឧសភា នេះ។
នៅក្នុងកំឡុងពេលស្នាក់នៅប្រទេសជប៉ុន ខ្ញុំមានគម្រោងជួបទ្វេភាគីជាមួយ ឯឧ នាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អេបេ (Shinzō Abe)ដើម្បីពិភាក្សាលើបញ្ហាទ្វេភាគី ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ ហើយនៅក្នុងនោះខ្ញុំនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើសារសំខាន់ៗចំនួន០២ ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។ លើសពីនេះ គឺខ្ញុំនឹជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនរបស់ជប៉ុនជាច្រើនផ្សេងទៀត។
សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕