ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ក្នុងគ្រួសារ ប្តីយកកាំបិតផ្គាក់​ប្រហារប្រពន្ធ​ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ អំពើឃាតកម្មមួយ បានកើតឡើងនៅម៉ោង១៣និង៤០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ហើយត្រូវកម្លាំងកងរាជអាវុធហត្ថ ស្រុកត្រពាំងប្រាសាទបានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ អ៊ីន រ័ត្ន ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្រែក្រសាំង ឃុំស្រុក ត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចកងរាជអាវុធហត្ថ​បញ្ជាក់ថា ការឃាត់ខ្លួននេះ សង្ស័យពីបទ ឃាតកម្មទៅលើជនរងគ្រោះឈ្មោះ ឆន ស្រីមុំ ( ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) អាយុ២៦ ឆ្នាំ មុខរបរធ្វើស្រែ រស់នៅ ភូមិ ឃុំជាមួយគ្នា ។

ប្រភពបន្តថា ជនសង្ស័យ បានយកកាំបិត ផ្គាក់ កាប់ ទៅលើជនរងគ្រោះជាប្រពន្ធ ត្រូវចំនួន៣កាំបិត ចំក្រោមត្រចៀកឆ្វេង និងស្មាស្តាំ ស្លាប់នៅកន្លែងកើតហេតុ មូលហេតុ ទំនាស់ក្នុងក្រុមគ្រួសារ (តែមិនដឹងថាទំនាស់ក្នុងរឿងអ្វីឡើយ) ។ សម្ភារ ដកហូត រួមមាន កាំបិទផ្គាក់១, កាំបិតចិតបន្លែ១ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវឃាត់ខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕


ចែករំលែក៖