ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់នគរបាលស្រុកព្រៃនប់បានឲ្យដឹងថា មានសាកសពមនុស្សម្នាក់ ត្រូវបានគេ ប្រទះឃើញ អណ្តែតទឹកស្លាប់ នៅជាប់ផ្លូវ ដើរទៅចំការកាលពីម៉ោង៩យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា សាកសពមាន ឈ្មោះ ជា ហាប់ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅដូចកន្លែងកើតហេតុ ។
តាមការរៀបរាប់របស់កូនបង្កើតជនរងគ្រោះ ឈ្មោះ ហាប់ ធុច បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះជាមនុស្សតែងតែស្រវឹងបាត់ពីផ្ទះពីរទៅបីថ្ងៃជាញឹកញាប់ រហូតមកដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានបាត់ពីផ្ទះទៀត រហូតដល់ថ្ងៃកើតហេតុ ទើបប្រទះឃើញជនរងគ្រោះអណ្តែតទឹកស្លាប់តែម្តង ។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ