ខេត្តពោធិ៍សាត់៖ ប្រភពពីរាយការណ៍មន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញ នារសៀលថ្ងៃអង្អារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បានបង្រ្កាប ត្រាក់ទ័រដឹកឈើជិត ៥ម៉ែត្រត្រីគុណ នៅស្រុកភ្នំក្រវាញ។
ប្រភពបញ្ជាក់ថា ឈើអារលេខ១(គគីរ)ចំនួន ៣០សន្លឹក ស្មើនឹងចំនួន ១,៣៦៨ម៉ែត្រត្រីគុណ លេខ២(ឈើទាល)ចំនួន ៣៦សន្លឹក ស្មើនឹងចំនួន ១,៤១៦ម៉ែត្រត្រីគុណ និងឈើប្រភេទប្រណិត(ធ្នង់)ចំនួន ១១១ដុំ ដែលមានទម្ងន់ចំនួន ១៧៦៥គីឡូក្រាម ស្មើនឹងចំនួន ១,៤១២ម៉ែត្រត្រីគុណ ដាក់លើរឺម៉កអូសដោយត្រាក់ទ័រ ១គ្រឿងត្រូវបង្រ្កាប ពីសំណាក់កម្លាំងសមត្ថកិច្ចចំរុះ បានធ្វើការវាស់វែង និងថ្លឹងចប់សព្វគ្រប់ ហើយបានដាក់ចូលក្នុងឃ្លាំងនៃផ្នែករដ្ឋបាលព្រៃឈើក្រវាញ ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន ។
គួររំលឹកផងដែរ៖ ត្រាក់ទ័រសណ្ដោងរឺម៉កផ្ទុកឈើត្រូវបានកម្លាំងសមត្ថកិច្ចចំរុះបង្រ្កាបខាងលើ នៅវេលាម៉ោង១០ និង០៥ នៅចំណុចខ្សាច់ពួក ស្ថិងក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំណែកម្ចាស់រត់គេចខ្លួន ៕ បុឹម ពិន