ព័ត៌មានទាន់ហេតុការណ៍៖

ពូទីននឹងធ្វើអ្វី បើសិនអាមេរិក ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់?

ចែករំលែក៖

សារព័ត៌មាន The Moscow Times បានផ្សាយថា ប្រធានាធិបតី លោកពូទីន​ មិនចង់រុស្ស៊ី ធា្លក់ចូលក្នុងសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់់នោះឡើយ ប៉ុន្តែរុស្ស៊ីនឹងផ្តល់ជំនួយយោធា​ និងព័ត៌មានចារកម្មដល់ អ៊ីរ៉ង់់​ បើសិនសង្គ្រាមផ្ទុះឡើងនោះ ។

ក្រុមអ្នកឯកទេសវិភាគ​បានលើកឡើងថា ការដែលរុស្ស៊ីមិនចូលរួមដោយផ្ទាល់ នៅក្នុងសង្គ្រាមរវាងអាមេរិក នឹងអ៊ីរ៉ង់់​ ដោយសារតែរុស្ស៊ី ចង់ឲ្យអ៊ីរ៉ង់់ ទីពឹងខ្លួនឯង​ ច្រើនជាងដាក់ក្តីសង្ឃឹម ពីការជួយអន្តរគមន៍របស់រុស្ស៊ី ។

ប៉ុន្តែក្រុមអ្នកឯកទេសបានលើកឡើងថា ប្រសិនបើ សង្គ្រាមកើតឡើង​នោះ រុស្សី អាចនឹងផ្លាស់ប្តូរគោលជំហររបស់ខ្លួន​ ដោយរុស្ស៊ីមិនអាចទុកឲ្យអ៊ីរ៉ង់់ ត្រូវវិនាសដោយសារតែអាមេរិកនោះឡើយ ។

នៅពេលនេះ អ៊ីរ៉ង់់ចង់ឲ្យកម្លាំងទាហានរុស្ស៊ី ឈរជើងនៅក្នុងទឹកដីរបស់ខ្លួនដើម្បីទប់ស្កាត់ចេតនាអាក្រក់របស់អាមេរិក ។ ប៉ុន្តែរុស្ស៊ីមិនអាចបញ្ជូនទៅឡើយ ដោយផ្តល់ព័ត៌មានចារកិច្ច​​ដល់អ៊ីរ៉ង់់តែប៉ុណ្ណោះ​ ។

ស្ថានភាពរវាងអ៊ីរ៉ង់់ នឹងអាមេរិកកាន់តែតានតឹង ក្រោយពេលអាមេរិក បង្កើនវត្តមានយោធានិងសព្វាវុធ នៅក្នុងតំមជ្ឈិមបូព៌ា ជុំវិញប្រទេសអ៊ីរ៉ង់់ ។ នៅពេលនេះអាមេរិកក៏បានលក់អាវុធជាបន្ទាន់ ដល់ប្រទេសនៅជុំវិញអ៊ីរ៉ង់់ ដើម្បីទប់ទល់ជាមួយកម្លាំងទាហានអ៊ីរ៉ង់់​ ។

កន្លងមកថ្មីៗ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​​ Mike Pompeo ​បានប្រកាសថា អាមេរិក នឹងអនុម័ត​ច្បាប់​លក់អាវុធដែលមានតម្លៃដល់ទៅ​៨,១ពាន់លានដុល្លារ ដល់ប្រទេស អារ៉ាប៊ី សាអូឌីត ហ្សក់ដង់ និងអារ៉ាប់រួម ​ដើម្បីទប់ស្កាត់ ការពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់់ នៅក្នុងតំបន់ ។

លោក​ Mike Pompeo ​បានបញ្ជាក់ថា អាវុធទាំងនោះមានសារសំខាន់យ៉ាងខ្លាំងជួយដល់សម្ព័ន្ធមិត្តអាមេរិក អាចធានា ការពារសុវត្ថិភាព​ខ្លួនគេចពីការវាយប្រហាររបស់អ៊ីរ៉ង់់ ។ ការលក់អាវុធ​នេះ​អាមេរិកមិនចាំបាច់ឆ្លងកាត់ការអនុម័តពីរដ្ឋសភាពឡើង ក្នុងគោលដៅ​ ប្រគល់អាវុធទៅឲ្យសម្ព័ន្ធមិត្តបានឆាប់បំផុត ក្នុងពេលកំពុងតានតឹង ។

ការលក់អាវុធបន្ទាន់ខាងលើ​របស់រដ្ឋាភិបាលដូណាលត្រាំ​ដោយមិនឆ្លងកាត់ការសម្រេចពីសភា បង្កក្តីបារម្ភកាន់តែខ្លាំងពិសង្គ្រាម ទ្រងទ្រាយធំអាចនឹងកើតឡើង ។ រដ្ឋាភិបាលទីក្រងតេអ៊ីរ៉ង់់យលឃើញថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានព្យាយាមប្រើប្រាស់សម្ព័ន្ធមិត្ត ដើម្បី ដាក់គំនាប់ទៅលើប្រទេសអ៊ីរ៉ង់់​ ។ ជាមួយគ្នានេះ ការប្រឈមមុខតានតឹងនៅក្នុងតំបន់ បានជួយដល់អាមេរិកលក់អាវុធបានកាន់តែច្រើន ដល់ប្រទេសតំបន់មជ្ឈិបូព៌ា ។

ការលក់អាវុធជាបន្ទាន់ខាងលើ​របស់អាមេរិកទៅឲ្យសម្ព័ន្ធមិត្តកើតឡើង ក្រោយពេលដែល អ៊ីរ៉ង់បានបង្ហាញឃ្លីបវីដេអូ​ ស្តីពីមីស៊ីលទំនើបបំផុត​នៅរូងក្រោមដី​ ក្នុងទីតាំងសម្ងាត់​ ហើយមីស៊ីលទាំងនោះអាចវាយប្រហារ ទៅលើទីតាំងសំខាន់ៗរបស់សត្រូវ អ៊ីរ៉ង់់គ្រប់ពេល ​៕


ចែករំលែក៖