ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិ បំផ្លាញផ្ទះសម្បែង ប្រជាពលរដ្ន អស់មួយចំនួនធំ នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពងធំ៖ ភ្លៀងធ្លាក់លាយឡំ ខ្យល់កន្ត្រាក់ចំនួន៣លើក បណ្ដាលឲ្យរងការប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនធំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពី ០៤ និង១៥នាទីរសៀល ថ្ងៃទី២៧ និង២៨ ខែឧសភា ឆ្នាំ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថា លើកទី១.វេលាម៉ោង ១៦:១៥នាទី មានករណីខ្យល់កន្រ្តាក់នៅសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែន៖ ១.ម្ចាស់ផ្ទះឈ្មោះ សុខ នត ភេទស្រី អាយុ ៦៤ឆ្នាំ នៅភូមិរលួស ផ្ទះទំហំ៤ម៉ែត្រ គុណ៥ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របើកដំបូលស័ង្កសីចំនួន៧សន្លឹក បាក់ផ្លានចំនួន៣សន្លឹក ប្រវែង៣ម ធ្លាក់ដល់ដី ។ ២.ឈ្មោះ ខាន់ ចាន់ថន ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិរលួស ផ្ទះទំហំ៥ម៉ែត្រ គុណ៩,៥០ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងក្ដារបើកដំបូលស័ង្កសីចំនួន៨សន្លឹក និងស៊ីប្រូចំនួន២៨សន្លឹក ធ្លាក់ដល់ដី ។ ៣.ឈ្មោះ បូ ឆេងវ័ន្ត ភេទស្រី អាយុ ២៣ឆ្នាំ នៅភូមិរលួស ផ្ទះទំហំ២,៥០ម៉ែត្រ គុណ៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី និងកុងផ្លាក់គែ របើកជញ្ជាំងកុងផ្លាក់គែចំនួន៣សន្លឹក ធ្លាក់ដល់ដី ។ ៤.ឈ្មោះ ញូង វណ្ណា ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិរលួស ផ្ទះទំហំ៦ម៉ែត្រ គុណ៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របើកដំបូលស័ង្កសីចំនួន១២សន្លឹក ខូចខាតផ្ទះបាយទាំងស្រុង ធ្លាក់ដល់ដី ។ ៥.ឈ្មោះ អ៊ុន សុផល ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិរលួស ផ្ទះទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របើកដំបូលស័ង្កសីចំនួន១០សន្លឹក ខូចខាតផ្ទះបាយទាំងស្រុង ធ្លាក់ដល់ដី ។ ៦.ឈ្មោះ យូ ឌីម ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិរកា ផ្ទះទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ជើងសរសរទល់រត រយះសរសរក្រឡោង១សសរ បែកដំបូលក្បឿងចំនួន២៥សន្លឹក ធ្លាក់ដល់ដី ។

លើកទី២ នៅវេលាម៉ោង១៦:១០នាទី ករណីខ្យល់កន្រ្តាក់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក បណ្តាលឲ្យរបើកដំបូលឡឥដ្ឋចំនួន៣កន្លែងសរុបចំនួន៣០សន្លឹក និងរលំបាក់រោងបាយវត្តពោធិ៍ខាវចំនួន០១ខ្នង៖ ម្ចាស់ឡឈ្មោះ សៀ មនោរិទ្ធ ភេទប្រុស ឡទំហំ៦ម៉ែត្រ គុណ៤ម៉ែត្រ ។ -ម្ចាស់ឡឈ្មោះ ជា ចាប ភេទប្រុស ឡទំហំ៥០ម៉ែត្រ គុណ២០ម៉ែត្រ ។ -ម្ចាស់ឡឈ្មោះ តាំង ចៀន ភេទប្រុស ឡទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ។

លើកទី៣ ករណីខ្យល់កន្រ្តាក់នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ម្ចាស់ផ្ទះឈ្មោះ ឈុំ រុំ ភេទប្រុស អាយុ៥២ឆ្នាំ ខូចខាត: របើកដំបូលអស់១៣សន្លឹក ។ ក្រោយកើតហេតុសមត្ថកិច្ចចុះពិនិត្យ និងធ្វើរបាយការណ៍ ៕ ប៊ុនរិទ្ធី


ចែករំលែក៖