ព័ត៌មានទាន់ហេតុការណ៍៖

អ៊ិត សុធា លើកមុខមាត់ខ្លាំងលើឆាកអន្តរជាតិក្រោយឈ្នះពាន៤ម្នាក់ឯង

ចែករំលែក៖

ប្រទេសថៃ៖ ពិតជាមោទភាពសម្រាប់បុរសសង្ហាតំណាងឲ្យប្រទេសកម្ពុជា លោក អ៊ិត សុធា ត្រូវបានគេដឹងថា លោកបានឈ្នះពាន ប្រជាប្រិយភាព «Popular Vote award» និងទទួលបានពាន៣ផ្សេងទៀត ពីព្រឹត្តិការណ៍មួយមានឈ្មោះថា Mister United World 2019 ដែលបានធ្វើឡើងនៅក្នុងទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ ។

ព្រឹត្តិការណ៍ប្រកួតសម្រស់បុរស Mister United Word ឆ្នាំ២០១៩ នេះ ធ្វើឡើងនៅក្រុងប៉ាតាយ៉ា ប្រទេសថៃ ដែលធ្វើការប្រកួត ចាប់ពី ថ្ងៃទី២២ ដល់ ថ្ងៃទី២៧ ខែឧសភា ។ មានប្រទេសជាច្រើនចូលរួមប្រកួត ដូចជា ថៃ ស្រីលង្កា កម្ពុជា វៀតណាម ហ្វីលីពីន ឡាវ រុស្ស៊ី អ៊ុយក្រែន ឥណ្ឌា លីបង់ មីយ៉ាន់ម៉ា ហ្សកដានី តៃវ៉ាន់ បែលហ្សិក និងអាមេរិកជាដើម ។ បេក្ខភាពតំណាងកម្ពុជា គឺលោក អ៊ិត សុធា ដែលមាន អាយុ ២៥ ឆ្នាំ កម្ពស់ ១,៧៤សង្ទីម៉ែត្រ និងទម្ងន់ ៨២គីឡូក្រាម ។ ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ បេក្ខភាពកម្ពុជាទទួលបានពានរង្វាន់គួរឲ្យភ្ញាក់ផ្អើល ។

លោក អ៊ិត សុធា ផ្ទាល់បាន​បង្ហើបឲ្យដឹងថា «បានឮដំណឹងហើយស្ទើរស្រក់ទឹកភ្នែក ខ្ញុំបានពាន ៤ តែឯង ហើយក៏ជាម្ចាស់មកុដ និងត្រូវបានតែងតាំងជា «National Director Of Cambodia» ម្ចាស់កម្មវិធី និងរើស​ ថ្ងៃល្អ ដើម្បីមកបំពាក់ម្កុដដល់ប្រទេសខ្មែរដែលជាមាតុ ភូមិ​» ។ លោកបន្តថា ចំណុចដែលលោក គួរបានម្កុដ ប្រចាំអាស៊ាននោះ គឺ​លោកមានសមត្ថភាព និងធ្វើឲ្យកក្រើកពិភពលោក និងបានផ្សព្វផ្សាយ ពីប្រទេសរបស់ខ្លួនយ៉ាងល្អ និងខ្លាំងក្លាបំផុតប្រចាំក្នុងកម្មវិធី «Mister United World 2019» ដែលធ្វើឡើងនៅក្នុងប្រទេសថៃ និងមានប្រជាប្រិយបំផុត ដោយអ្នកគាំទ្រទូទាំងអាស៊ាន ។

លោកបានបង្ហាញក្ដីរំភើបផង ចង់ទប់ទឹកភ្នែក​មិនជាប់ ដោយមានកាស្រឡាញ់ និងគាំទ្រ ពីសំណាក់បងប្អូន ដែលស្រឡាញ់ជាតិយើង គ្មានអ្វីក្រៅពី​ម្រាមដៃដប់សំពះអរគុណបងប្អូន ។

ក្រោយពីបញ្ចប់ការប្រកួតប្រាក់រង្វាន់ជាច្រើន និងត្រូវប្រគល់ជូនម្ចាស់ជ័យលាភីខាងលើ ប៉ុន្តែលោកមិនទាន់បញ្ជាក់នៅឡើយទេថាតើមានទំហំប៉ុណ្ណា ទោះជាយ៉ាងលោកបញ្ជាក់ថា ប្រាក់រង្វាន់ទាំងអស់លោក និងប្រគល់ជូនដល់សកម្មភាពសង្គម បន្ថែមពីលើទឹកប្រាក់ផ្ទាល់ខ្លួនចំនួន១ពាន់ដុល្លារអាមេរិក ដែលជាទឹកចិត្តដ៏គួរឲ្យកោតសរសើរ៕ វឌ្ឍនា


ចែករំលែក៖