ព័ត៌មានទាន់ហេតុការណ៍៖

បណ្តុះបណ្តាល មេបញ្ជាការ កងអនុសេនាតូចបញ្ជូនសារជំនាន់ទី ២ ជាផ្នែកមួយលើកកម្ពស់ សមត្ថភាពជំនាញ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោកុសល-សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិលើកឡើងថាៈ ការ បើកវគ្គហ្វឹ្កកហ្វឺននាពេលនេះ ជាផ្នែកមួយជំរុញការអភិវឌ្ឍន៍ ចំពោះវគ្គបណ្តុះបណ្តាលមេបញ្ជាការ កងអនុសេនាតូចបញ្ជូនសារ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុលបញ្ជូនសារ សំដៅលើកកំ​ ពស់ សមត្ថភាពជំនាញ ឯកទេស ដើម្បីបំរើការងារប្រ យុទ្ធរប ស់កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ។

លោកឧត្តមសេនីយ៍ទោកុសល-សុវណ្ណវិសាល ថ្លែងដូច្នេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាល មេបញ្ជាការកងអនុសេនាតូចបញ្ជូនសារជំនាន់ទី ២ស្ថិតក្នុងភូមិសាស្ត្រ ភូមិទន្លេកន្ទិល ឃំុ- ស្រុកសំរោងទង ខេត្ត កំពង់ស្ពឹនាថ្ងៃ សុក្រ១៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ។

លោកឧត្តមសេនីយ៍ទោ អៀង លីសក្តិ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុល បញ្ជូនសារបានឱយដឹងថា: រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលហ្វឹកហ្វឺននិងជួសជុល បញ្ជូនសារ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ រួមចំណែកបើកវគ្គបំប៉នជំនាញបញ្ជូសារ រយះពេលខ្លីៗចំនួន ២៣ វគ្គរួចមកហើយ ដោយឡែកការបើកវគ្គបណ្តុះ បណ្តាល មេបញ្ជាការកង អនុសេនាតូចបញ្ជូនសារបានមួយវគ្គមកហើយដែរ ។

សរុបកម្មសិក្សាការី បព្ចាប់វគ្គរយះពេលកន្លងមកមាចំនួន ១.៣៣២ នាក់។ ការបើកវគ្គហ្វឹ្កកហ្វឺននាពេលនេះជាផ្នែកមួយ ជំរុញការអភិវឌ្ឍ ន៍ ចំពោះវគ្គបណ្តុះបណ្តាលមេបញ្ជាការ កងអនុសេនាតូចបញ្ជូនសារ ជំនាន់ទី ២ មានកម្មសិក្សាការីចំនួន ៨៥នាក់ជ្រើស រើសចេញពីបណ្តាកងឯកភាពចំណុះ (ខ.ភ.ម) ។ វគ្គសិក្សាមានរយះពេល ២១១ថ្ងៃ ហ្វឹកហ្វឺនជាក់ស្តែង ១៣៩ថ្ងៃ រួមមានចំ ណេះដឹងទូទៅ ចំណេះដឹងយោធា ឋានលេខា ចំណេះដឹងកុំព្យូ ទ័រ ចំណេះដឹងបច្ចេកទេស វិទ្យុទាក់ទង និងប្រភពឋាមពល ចំណេះដឹង វិស័យទូរគមនាគមន៍និងព័ត៌មានវិទ្យា ចំណេះដឹង សេនាធិការ យុទ្ធវិធីបញ្ជូនសារ ទស្សនកិច្ចសិក្សា អនុវត្តន៍ ទាក់ ទងសាកល្បងវិទ្យុ HF &VHS ។

បន្ទាប់មក តំណាងកម្មសិក្សាការីម្នាក់ បានឡើងប្តេជ្ញាចិត្តថា: នឹងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ហ្វឹកហ្វឺនតាមបទបញ្ជា របស់(ខ.ភ.ម) ដែលបានដាក់ចេញ ឱយទទួលបានលទ្ធ ផលផ្លែផ្កា បំរើការពារមាតុភូមិផងដែរ ៕ សុខដុម


ចែករំលែក៖