ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចុងសប្តាហ៍នេះ សម្តេចតេជោហ៊ុន សែន វាយកូនគោល

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចតេជោហ៊ុន សែន បានអញ្ជើញទៅវាយកូគោល ។ សម្តេចតេជោបានថ្លែងថា

«គេថាខ្ញុំចាស់ពាក្យច្រើនណាស់ចេញខាងពីស្រីៗ ។ មិនទាន់ចាស់ទេនៅវាយកូនគោលដូចយុវជនអាយុ២៥ឆ្នាំអីចឹង ។

កីឡាបានជួយច្រើនណាស់ដល់ការរក្សាសុខភាព ។

ការងាររបស់ខ្ញុំក្នុងសប្តាហ៏នេះគឺថ្ងៃចន្ទ័ធ្វើដំណើរទៅទីក្រុងបាងកកប្រទេសថៃដើម្បីថ្លែងសុន្ទរកថាក្នុងសន្និបាតUN.ESCAP ។

ថ្ងៃអង្គារដល់ថ្ងៃសុក្រធ្វើការយ៉ាងច្រើននៅទីក្រុងតូក្យូប្រទេសជប៉ុនដែលការងារនោះភាគច្រើនអង្គុយនិងផឹកទឹកដែលធ្វើឱ្យឡើងទម្ងន់ ។

ថ្ងៃសៅរ៏នេះប្រឹងដើរអោយបានច្រើនដើម្បីអោយបែកញើសបន្ថយទម្ងន់មកវិញទោះមិនបានទាំងអស់ក៏បានមួយផ្នែកដែរ ។

ជូនពរជនរួមជាតិជួបតែសេចក្តីសុខនិងសប្បាយរីករាយចុងសប្តាហ៍»៕


ចែករំលែក៖