ព័ត៌មានទាន់ហេតុការណ៍៖

ចូលរួមទប់ស្កាត់ សកម្មភាព បទល្មើសនានាៗតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែន ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុប ការងារខែ ឧសភា និងលើកទិស ដៅបន្ត ប្រចាំខែមិថុនា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិដែ លប្រព្រឹត្តទៅ កាលពីថ្ងៃទី អង្គារ ២ កើត ខែ ជេស្ឋ ឆ្នាំកុរ ឯក ស័ក ព.ស ២៥ ៦៣ ត្រូវថ្ងៃទី ៤ខែ មិថុនា ឆ្នាំ ២០១៩ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងវត្តមាននាយទា ហានមកពីស្ថាប័នកងឯកភាពនានាចំណុះក្រសួង អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ (ខ. ភ.ម)អនុវត្តតាមកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្មវីធីការងារ ផែនការកែទម្រង់ (ខ.ភ.ម) រយះពេល៥ឆ្នាំ (២០១៥ -២០១ ៩) ក្រសួងការពារជាតិ ដាក់ចេញទិសដៅការងារដូចខាងក្រោម: បន្តកសាងពង្រឹ ងប្រៀបការ ពារជាតិ លើគ្រប់វិស័យ ដើម្បីការពារអធិបតេយ្យ បូរណភាព ទឹកដី សុខសន្តិភាព ជូនសង្គមជាតិ ព្រមទាំងចូល រួមទប់ស្កាត់ សកម្មភាពបទ ល្មើសនានាៗតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែន ខុសច្បាប់ ។ ទន្ទឹមនិងនេះ បន្តកិច្ចសហ ប្រតិបត្តិការល្អ ថែមទៀតជាមួយប្រទេសជិតខាង និងដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើង ដោយសន្តិវិធី ។

ក្នុងរបាយការណ៍ខែ ឧសភា បានដាក់ចេញទិសដៅ ខែ មិថុនា ឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិអានដោយលោកឧត្តម សេនីយ៍ឯក ចាន់ សារាង អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានសរុប លើកឡើងពីចំណុចខ្លាំង ខ្សោយ និងវិធានការរបស់ក្រសួងលើការដឹកនាំបញ្ជា ទទួលលទ្ធផលគាប់ប្រសើរ ត្រូវបានថ្នាក់ដឹកនាំ ស្ថាប័នពាក់ពាន់កោតសរសើរស្នាដៃនេះ​ និងតម្រង់ទិសតាម អ្វីដែលផ្តល់ផល ប្រយោជន៍ដល់សង្គម ។ ទប់ស្កាត់និងបង្ក្រាប ឲ្យបានដាច់ខាត សកម្មភាព ភេរវកម្មធានា មិនឱយមានបដិវត្តន៍ ពណ៌កើតឡើងក្នុងប្រទេសកម្ពុជា ជាដាច់ខាត ទោះក្នងតម្កៃណាក៏ដោយ ។

ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ នាង ផាត បន្តថា: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ លើកឡើងក្នុងកិច្ចប្រជុំកិច្ចប្រជុំកំពូលសន្តិសុខ អាស៊ីលើកទី១៨ នៅសណ្ឋាគារសាំងហ្គ្រីឡា ប្រទេសសឹង្ហបុរីក៏ដូចជាលើកមុនៗដែរ បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន ប្រមូលផ្តុំទស្សនៈផ្ទាល់ខ្លួន ពីអ្វីដែលកំពុងប្រឈម និងដោះស្រាយព្រម ទាំងមានកិច្ចប្រជុំ ដោយឡែកៗក ជាមួយភាគីពាក់ព័ន្ធនិងឯកភាព បញ្ចូលអាស៊ាន ជាមជ្ឈមណ្ឌលមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ។ ដោយឡែកការកែទម្រង់ឋានន្តរសក្តិ ក្នុង (ខ.ភ. ម)មានផែនការណ៍យុទ្ធសាស្រ្តយូរ អង្វែងជាជំហានៗ ដើម្បីកសាងកងទ័ព មួយមាន គុណភាព និង ប្រសិទ្ធភាព​ ដឹក នាំ បញ្ជាឲ្យស្របតាមការវិវឌ្ឍ នៃសភាពការណ៍ជាតិ និងអន្តរជាតិ ។

បន្ទាប់ពីស្ថាប័ន កងឯកភាព មានចំណាប់អារម្មណ៍ លើចំណុចសេសសល់ និងបំពេញ បន្ថែមក្នុងរបាយ ការណ៍រួចមកគណៈអធិបតី បានវាយតម្លៃពីសភាពការរួមព្រម ទាំងដាក់ចេញវិធានការនានាសំដៅពង្រឹងប្រៀបការពារជាតិ ឲ្យកាន់តែប្រសើរទ្វេឡើងថែមមួយកម្រិតទៀតផងដែរ ៕ សុខដុម


ចែករំលែក៖