ព័ត៌មានទាន់ហេតុការណ៍៖

ទាស់សម្តីគ្នារឿងថ្លឹងគីឡូ ឈានដល់ហិង្សា ម្នាក់ដេកពេទ្យ ម្នាក់ទៀតជាប់គុក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីប្រើកូនកាំបិតចាក់ទៅលើបុរសម្នាក់ជាប្រជាការពារភូមិខណ្ឌ បណ្តាលឲ្យរងរបួសផ្នែកខ្នង កាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃអង្គារ ​២កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្សារចាក់អង្រែក្រោម ភូមិប្រការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ឹង អៀសារ៉ាសុភណ្ឌ័ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ដើរថ្លឹងជញ្ជីងគីឡូ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ លាង សាលន់ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ ប្រជាការពារភូមិមានជ័យ ស្នាក់នៅផ្លូវបេតុង ផ្ទះលេខ៩ ភូមិប្រការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាកអង្រែក្រោម ដើម្បីសួរនាំនិងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖