ព័ត៌មានទាន់ហេតុការណ៍៖

ពូកង់បីចូលកោសជប់ បបួលនារីរួមមេត្រីមិនបាន បង្កហិង្សាផ្អើលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ចូលម៉ាស្សា កោសជប់ដែលមានយីហោ៧៧៧៧​ នៅតាមបណ្តោយផ្លូវ៣៧១​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ហើយបានបបួលនារីម៉ាស្សារួមមេត្រី តែនាងមិនព្រម ក៏កើតជាជម្លោះផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ ។

ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ៥ ខែមិថុនា ​ឆ្នាំ២០១៩​ ។

បុរសរត់បង់បីឈ្មោះអេ​ ពូថា​ ភេទប្រុសអាយុ៥០ឆ្នាំ​ មុខរបររត់កង់បី​ ស្នាក់នៅភូមិម័រ​ សង្កាត់សង្កោ ខណ្ឌដង្កោ​ ។ ចំណែកនារីម៉ាស្សាអាយុ២៩ឆ្នាំ​ ។

តាមសម្តីពូកង់បីបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានផឹកស្រាជាមួយមិត្តភក្តិស្រវឹង ហើយក៏ចូលមករងកន្លែងកោសជប់ ពេលចូលមកដល់ ក៏ហៅនារីខាងលើមកកោសជប់ឲ្យ​ លុះពលកោសជប់រួចស្រាប់តែយកកាបូបឲ្យលុយថ្លៃម៉ាស្សា ក៏បាត់លុយអស់ចំនួន៨០ដុល្លារ ទើបសួនាំរហូតទាស់សម្តីគ្នាបង្កជាហិង្សារវាយគាត់ឲ្យរបួសទៀតផង ។

តែបើតាមនារីជាអ្នកម៉ាស្សាបានប្រាប់ថា​ បុរសខាងលើចូលមកម៉ាស្សាកន្លែងគាត់ពេលដែលកោសជប់រួចបុរសខាងលើក៏បបួលនាងរួមភេទ តែនាងមិនព្រមហើយបានចាប់បង្ខំនាងរហូតទ្រាំលែងបានស្រែកឲ្យគេជួយទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំភាគីទាំងសងខាងមកដោះស្រាយគ្នា នៅប៉ុស្តិ៍រដ្ឋបាលនគរបាលដើម្បីសាកសួរ ។ ក្រោយពីការសម្របសម្រួលភាគីទាំងសងខាងបានបញ្ចប់រឿងដោយស្មើគ្នា ៕ សុខាសែនជ័យ​

នារីជាម្ចាស់ហាងកោសជប់

នារីកោសជប់

បុរសរត់កង់បីដែលមានរឿងរ៉ាវ


ចែករំលែក៖