ព័ត៌មានទាន់ហេតុការណ៍៖

ប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ និងបំផ្លាញក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សាវ សុខ អនុរដ្ឋលេខាធិការក្រសួងការពារជាតិថ្លែងថាៈ ក្នុងនាមកងកម្លាំងប្រដាប់អាវុធ ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងបំផ្លាញក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ។ យោធិនទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងភាពសុខសាន្តរបស់ជូនប្រជាពលរដ្ឋ ។

នាយឧត្តមសេនីយ៍ សាវ សុខ ថ្លែងដូច្នេះក្នុងពិធីបើកវគ្គបណ្តុះថ្នាក់បឋម មុខវិជ្ជាឋានលេខា និងជំនាញផែនទីដល់កម្មសិក្សាការីមកពីបណ្តាកងឯកភាពនានាទូទាំងកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) កាលពីថ្ងៃទីពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាភូមិសាស្ត្រ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ទេព ចំរើន អគ្គលេខាធិការរង អគ្គលេ ខាធិការដ្ឋាន ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋាន ភូមិសាស្ត្រ បានលើកឡើងក្នុងរបាយការណ៍ថា: នាយកដ្ឋាន ភូមិសាស្ត្រ ក្រសួងការពារជាតិ បើកវគ្គហ្វឹកហ្នឺនជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩ មកដល់ឆ្នាំ ២០១៨ បាន២០ វគ្គដែលមាន កម្មសិក្សាការីមកពីបណ្តាកងឯកភាពកងកម្លាំប្រដាប់អាវុធ ។ កម្មសិក្សាការី វគ្គសិក្សានេះ មានចំនួន ៧០ នាក់មកពី ២៦ កងឯកភាពបានចូលរួម រយះពេលសិក្សា ៩ ខែ ស្មើនឹង២៧០ ថ្ងៃ ។ លើមុខជំនាញ ភូមិសាស្ត្រយោធា និងរបៀប ប្រើប្រាស់ភូមិសាស្ត្រ សិក្សាពីតុខ្សាច់ រូបភាពបំព្រួញ ភូមិសាស្ត្រលើតុខ្សាច់ ការប្រើប្រាស់ផែនទី គ្រប់ប្រភេទមាត្រដ្ឋាន មេរៀនប្រព័ន្ធពត៌មានវិជ្ជា ភូមិសាស្ត្រ (GIS) ការផលិតផែនទី យោធាជាមូល ដ្ឋាន របៀបប្រើប្រាស់ឧបករណ៍ ឋានលេខា ពិសេសGPS កែវ ឆ្លុះ ត្រីវិស័យ និងឧបករណ៍ Totai Station ប្រភេទនិយាមការ និងរបៀបហៅនិយាមការ យល់ដឹងអំពីកិច្ចការបច្ចេកទេស វាស់ វែង កំណត់ទីតាំងបង្គោល និង ខណ្ឌសីមាព្រំដែនជាមួយប្រទេ សជិតខាងយុទ្ធដំណើរទ័ពដោយមានឬគ្មានត្រីវិស័យ និងGPS រកគោលដៅ ក្នុងព្រៃ និងមេរៀនផ្សេងៗ រួមទាំងអស់ជាង ៣០ មេរៀន ។

នាយឧត្តមសេនីយ៍ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិបាន ក្រើនរំឮក ដល់យោធាចារ្យ និងកម្មសិក្សាការីទាំងអស់ ត្រូវខិត ខំរកគ្រប់វិធីសាស្ត្រ ដើម្បីបង្រៀន និងរៀនឱយបានល្អ សំ ដៅ បង្កើនសមត្ថភាព សេនាធិការ បច្ចេកទេស ផែនទីឱយកាន់តែខ្ពង់ខ្ពស់ ថែមទៀតនៅពេលបព្ចាប់វគ្គ ក្នុងនោះកម្មសិ ក្សាការីគ្រប់រូប ត្រូវគោរពឲ្យបានល្អ នូវវិន័យ និងបទបញ្ជាផ្ទៃក្នុងវគ្គ ៕ សុខដុម


ចែករំលែក៖