ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ចោមចៅ របួសធ្ងន់ និងស្រាល២នាក់ នៅក្នុងប្រតិបត្តិការដេញតាមជនសង្ស័យ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ចំនួនម្នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀត រងរបួសស្រាល នៅក្នុងប្រតិបត្តិការប្រដេញតាមចាប់ខ្លួនមុខសញ្ញាចោរឆក់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិព្រទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលរងរបួសធ្ងន់ឈ្មោះផូ សុភ័ណ្ឌ អាយុ២៨ឆ្នាំរហស្សនាមពោធិ៍២៥អុិច មានឋានន្តរសក្តិអនុសេនីយ៍ត្រី និងជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកជនសង្ស័យម្នាក់ឈ្មោះទូចសម្ផ​ស្សអាយុ១៨ឆ្នាំ​ មុខរបរសន្តិសុខ​ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះរ៉េត សុធារាជ អាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅម្តុំរោងចក្រសាន់ស្កាយ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ខាងលើរួមជាមួយនគរបាលប៉ុស្តិ៍ផ្សេងៗទៀត និងកម្លាអនគរបាលខណ្ឌផង បានដេញតាមជនសង្ស័យម្នាក់ដែលកំពុងជិះម៉ូតូម៉ាកហុងដាស្កូបពី១គ្រឿងចេញធ្វើសកម្មភាពឆក់កាបូប និងខ្សែកនៅតាមផ្លូវ ។ ដោយជននោះគឺជាមុខសញ្ញាដែលមានដីកាចាប់ខ្លួនស្រាប់ផង តែខណៈនោះដេញមិនទាន់ ជនខាងលើបានគេចខ្លួនបាត់ ហើយស្របពេលនោះក៏ប្រទះឃើញជនសង្ស័យជន២នាក់ខាងលើកំពុងជិះម៉ូតូអាសង់ប៊ិច១គ្រឿងគួរឲ្យសង្ស័យខ្លាំង កម្លាំង ។ ភ្លាមៗកម្លាំងក៏បានដេញតាមឃាត់ត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ និងបុកបណ្ដាលឲ្យមន្រ្តីនគរបាលទាំង២នាក់ដួល ហើយបានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែកជនសង្ស័យទាំង២នាក់ក៏ដួលម៉ូតូដែរ និងត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានភ្លាមៗដែរ ។ បន្ទាប់មកបាននាំទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិៗសែនជ័យដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖