ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលវត្តមាន វង្ស អាលីស ក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដមួយនៅប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ៖ តារាសម្តែង និងបង្ហាញម៉ូដ កញ្ញា វង្ស អាលីស បានបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ ដ៏ធំមួយនៅប្រទេសថៃ ។ តារាស្រីរូបនេះបានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ក្រោយពីនាងទទួលបានការគាំទ្រខ្លាំងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ។

វង្ស អាលីស ត្រូវបានទស្សនិកជន និងផលិតករក្នុង ស្រុកកោតសរសើរខ្លាំងទាំងរូបសម្រស់ សមត្ថភាព ទេពកោសល្យ និងការគោរពពេលវេលាក្នុងការងារបំពេញការងារ ។ នាងធ្លាប់ទទួលបានឱកាសការងារសិល្បៈជាច្រើនលើវិស័យដើរម៉ូដ និងសម្តែង ។

ថ្មីៗនេះនាងត្រូវបានផលិតករនៅប្រទេសថៃ អញ្ជើញឲ្យចូលរួមក្នុងកម្មវិធី Line TV ដែលជាព្រឹត្តិការដ៏ធំប្រចាំ ឆ្នាំរួមទាំងមានបទសម្ភាសន៍ពិសេសមួយជាមួយនាងផងដែរ ។ នាងបានបង្ហាញម៉ូដជាមួយនឹងសម្លៀកបំពាក់ច្នៃយ៉ាងប្រណីតស្រស់ស្អាត សមនឹងរូបរាងស្រឡូន ជាមួយនឹងដំណើរដោយស្វាហាប់ និងភាពជឿជាក់ ។

ព្រឹត្តិការណ៍នេះគឺមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកបង្ហាញម៉ូដល្បីៗមកពីគ្រប់ខេតរាជធានីនៃប្រទេសថៃ ។ នាងបញ្ជាក់ថា នាងពិតជាសប្បាយចិត្តក្រោយពីបានចូលរួមកម្មវិធីនេះ ហើយអ្វីដែលពិសេសបនាងទទួលបានការគាំទ្រលើកទឹកចិត្តខ្លាំងពីប្រជាជនខ្មែរ និងថៃ ដែលរស់នៅទីនោះផ្ទាល់ ។ នាងថា ទទួលបានបទពិសោធន៍ថ្មី និងកាន់តែពង្រឹងទីផ្សារការងារសិល្បៈរបស់នាងឲ្យមានភាពប្រសើរឡើងផងដែរ ។

ក្រៅពីការងារបង្ហាញម៉ូដនៅប្រទេសថៃនេះ នាងក៏ទទួលបានឱកាសការងារថ្មីបន្ថែមទៀត ដែលនឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ៕ វឌ្ឍនា


ចែករំលែក៖