ទើបតែអាយុ២១ឆ្នាំសោះ កញ្ញា Lexie Alford បានធ្វើដំណើរ ជិត២០០ ប្រទេសនៅជុំវិញពិភបលោក ។ ប្រទេសចុងក្រោយបំផុត នៅក្នុងដំណើរទស្សនកិច្ចជុំវិញពិភពលោកនោះគឺ កូរ៉េខាងជើង ដោយសារតែការសុំច្បាប់ចូលទៅកាន់កូរ៉េខាជើង ត្រូវចំណាយពេលយូរ ទម្រាំទទួលបានការអនុញ្ញាត ។
ក្រោយការបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នារីដ៏ស្រស់ស្អាតជនជាតិអាមេរិក បានក្លាយទៅជាមនុស្សវ័យក្មេងបំផុត ធ្វើដំណើកម្សាន្តជុំវិញពិភពលោក គឺ១៩៦ប្រទេស ហើយពេលនេះ បានដាក់លិខិត ស្នើសុំទទួលស្គាល់ ឯតទគ្គកម្មពិភពលោក ។
នាង Lexie Alford អាយុ២១ឆ្នាំ មកពីទីក្រុង Nevada រដ្ឋ California អាមេរិក បាន ក្លាយទៅជា ស្ត្រីវ័យក្មេងបំផុតលើពិភពលោក ធ្វើដំណើរទស្សនកិច្ចដល់ទៅ១៩៦ប្រទេស ។ តាមសារព័ត៌មាន Fox News នាង Lexie Alford កំពុងប្រជែងយកតំណែង ជនជាតិអង់គ្លេស ដែលបានកត់ត្រានៅក្នុងសៀវភៅកំណត់ត្រាពិភពលោកកាលពីឆ្នាំ២០១៣ ។
ក្នុងចំណោម២០៦ប្រទេស ដែលមាន ដែនអធិបតេយ្យ ក្នុងនោះមាន ១៩៣ ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ។ ចំណែកអាមេរិកវិញ បានទទូលស្គាល់តែ១៩៥ប្រទេសប៉ុណ្ណោះ ដែលមានដែនអធិបតេយ្យ ។
នៅក្នុងដំណើរកម្សាន្តរបស់នាង Lexie Alford ប្រទេសកូរ៉េខាងជើង គឺជាប្រទេសចុងក្រោយបំផុត ហើយនាងត្រូវស្នើសុំច្បាប់ដល់ទៅ៦ខែទើប ទទួលបានការអនុញ្ញាត ៕