ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបញ្ជូនទៅខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ផ្នែកអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានសហការជាមួយកម្លាំងអធិការដ្ឋានក្រុងបានលុងបានឃាត់ខ្លួនពីបទទាក់ទឹន និងករណីមនុស្សឃាត គិតទុកជាមុន ទុកប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ចាមមកទទួលយក ។

ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខទ្រីថប ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ទ្បាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពពីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ផ្នែកអនុវត្តដីកា នៃស្នងការដ្ឋានខេត្តបានឲ្យដឹងថា ការចុះចាប់ខ្លួនជនសង្ស័យខាងលើនោះ អនុវត្តតាមដីកាលេខ១៩៩ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០០ ចេញដោយលោកសុឹម គុជ ចៅក្រមស៊ើបអង្កេតតុលាការខេត្តកំពង់ចាម ។

ករណីនោះដែរ ពាក់ព័ន្ឋនឹងករណីមនុស្សឃាតគិតទុកជាមុន ហើយក៏បានចាប់ខ្លួន​​ ឈ្មោះ ស៊ុយ វី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរមាន ទីលំនៅបច្ចុប្បន្ន ភូមិ៧មករា សង្កាត់ទ្បាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យក៏បានឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីរង់ចាំសមត្ថកិច្ចខេត្តកំពង់ចាម មកទទួលយកទៅអនុវត្តបន្ត ៕ ជីវន្ត័


ចែករំលែក៖