ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃអាទិត្យ​ ទី ៩ មិថុនានេះ បងប្អូនពលរដ្ឋ សមាជិក គណបក្សនយោបាយ កម្មករ-ការិនីទូទាំងប្រទេស ហូបនំបញ្ចុកបង្ហាញពីសាមគ្គីភាព និងឯកភាពជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ​ ទី ៩ មិថុនានេះ បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាមកពីគ្រប់គណបក្សនយោបាយ និងកូនក្មួយយុវជន កម្មករ កម្មការិនី ចូលរួមហូបនំបញ្ចុកខ្មែរបានច្រើនកុះករនៅទូទាំងប្រទេស បង្ហាញពីសាមគ្គីភាព មិត្តភាព ក្តីស្រឡាញ់ និងឯកភាពជាតិ។

ទន្ទឹមនឹងនេះ គឺជាការចូលរួមលើកតម្កើងនូវគុណភាពម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់ប្រទេសជាតិយើងផងដែរ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ៕


ចែករំលែក៖