ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងចុះសួរសុខទុក្ខ និងនាំថវិកាជូនលោក ឧត្តមសេនីយ៍ត្រី ស្នងការរង ខណៈកំពុងមានជំងឺ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អធិការ.អធិការរងនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងមន្រ្តីក្នុងអង្គភាពចុះសួរសុខទុក្ខ និងពាំនាំនូវថវិកាសប្បុរសធម៌មួយចំនួន ជូនដល់លោក ឧត្តមសេនីយ៍ត្រី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ខណៈលោកកំពុងមានជំងឺដោយរោគាពាធ ។

ពិធីចុះសួរសុខទុក្ខ និងពាំនាំនូវថវិកាសប្បុរសធម៌ជូនលោក ឧត្តមសេនីយ៍ត្រី ខណៈកំពុងមានជំងឺនេះ ធ្វើឡើងនាព្រឹកថ្ងៃច័ន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្នុងឱកាសកងកម្លាំងនគរបាលក្រុងពោធិ៍សាត់ចុះសួរសុខទុក្ខលោក ឧត្តមសេនីយ៍ត្រី រស់ ប៊ុនណាន ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដកិច្ចនៅគ្រាដែលកំពុងមានជំងឺខាងលើនេះ ក៏បានពាំនាំនូវថវិកាដែលបានមកពីសប្បុរសធម៌ នគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ទាំងមូល ។

លោក យឹម ស៊ាងហៃ អធិការបន្តទៀតថា ថវិកាសប្បុរសធម៌របស់អង្គការនគរបាលក្រុងចំនួន ១លានរៀល ជូនលោក ឧត្តមសេនីយ៍ត្រី រស់ ប៊ុនណាន ខណៈលោកកំពុងមានជំងឺដោយរោគាពាធ លោកបានឈឺយូខែដែរមកហើយ ក៏ប៉ុន្តែខណៈនេះបានធូស្រាលខ្លះៗហើយ ថវិកាសប្បុរសធម៌របស់អង្គការកងកម្លាំងនគរបាលក្រុងបន្តិចបន្ទួចមែន ប៉ុន្តែនេះជាការសាមគ្គីភាពជួយគ្នាមានគ្រោះ ម្យ៉ាងក្នុងនាមលោកជារៀមច្បងពិសេសជាថ្នាក់ដឹកនាំ ថវិកាសប្បុរសធម៌នេះសម្រាប់លោកប្រើប្រាស់ផ្សេងៗផ្ទាល់ខ្លួន ខណៈលោក ឧត្តមសេនីយ៍ត្រី កំពុងសំរាកព្យាបាល និងតាដានជំងឺ នៅគេហដ្ឋានរបស់លោក ចុងក្រោយកងកម្លាំង នគរបាលក្រុងទាំងជូនពរឲ្យលោកឆាប់ជាសះស្បើយ ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី ក៏បានផ្លែងអំណរអរគុណដល់កងកម្លាំងគ្រាដែលចេះសាមគ្គីគ្នាបានល្អ និងបន្តសហសាមគ្គីគ្នាបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរតទៅទៀត ៕ បុឹម ពិន


ចែករំលែក៖