ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបង្កមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន បុកម៉ូតូស៊ុយស៊ុយគីនិច បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ ចំណែកឯម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ នៅចំណុចអនុវិទ្យាល័យចតុមុខស្ថិត នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ នាង លាបភា ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅ ម្តុំបាក់ទូក មានស្រុកកំណើតនៅ ខេត្តបាត់ដំបង រីឯជនរងគ្រោះរងរបួសធ្ងន់ មានឈ្មោះ ណាត់ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំបាក់ទូក មានមុខរបរចុងភៅ ។
តាមប្រភពព័ត៌មានពីសន្តិសុខសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនប្រុសស្រី២នាក់ ជិះម៉ូតូឌុបគ្នាមួយគ្រឿង ម៉ាកស៊ុយសុគីនិច ពណ៌សពាក់ស្លាកលេខ កំពុងធំ 1L-1980 បើកបរតាមបណ្តោយផ្លូវ២១៤ ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបើកទៅត្រង់ឆ្លងស្តបបែកជាបួន ដើម្បីទៅទិញអីញាំ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀ តម៉ាកកូឡូឡាឆ្នាំ ៩៨ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2A-6706 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនយ៉ាងលឿនដូចហោះមកបុកម៉ូតូរងគ្រោះចំពាក់កណ្តាលចំពេញទំហឹងបណ្តាលឲ្យប៉ើងជាង៥០ម៉ែត ទៅកណ្តាលផ្លូវរងការខូចខាតខ្ទេចខូចខាតម៉ូតូទាំងស្រុង និងបណ្តាលឲ្យស្ត្រីរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនោះនៅចិញ្ចើមផ្លូវ រីឯយុវជនម្នាក់នោះវិញ រងរបួសធ្ងន់បែកក្បាល និងសន្លប់ស្តូកស្តឹងនៅ នឹងកន្លែងកើតហេតុ ចំណែកឯរថយន្តបង្កវិញ បើកប្រហែលជា60ម៉ែត្រ ក៏ឈប់រថយន្តនៅមុខសាលាអនុវិទ្យាល័យចតុមុខ ហើយម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោលទាំងខូចខាតបែកកញ្ចក់មុខផ្នែកខាងស្តាំ ភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់បានមកដល់ដឹកយកជនរងគ្រោះយកទៅសង្គ្រោះ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅដំកល់នៅវត្តទឹកថ្លាជាបណ្តោះអាសន្នរង់ចាំម្តាយឪពុកមកយកទៅធ្វើបុណ្យនៅឯស្រុកកំណើ តនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំណែកឯរថយន្តបង្ក និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ