ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មប្រឆាំងច្បាប់នាំខ្លួននៅហុងកុង បន្តកើតឡើង

ចែករំលែក៖

កន្លងមករដ្ឋសាភិបាល ទីក្រុងប៉េកាំងបានចោទប្រកាន់ ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក នៅពីក្រោយការធ្វើបាតុកម្មប្រឆាំង ទីក្រុងប៉េកាំង នៅកោះហុងកុង ។

ពលរដ្ឋរស់នៅហុងកុង រាប់ពាន់នាក់ បន្តធ្វើបាតុកម្ម ទាំងយប់ទាំងថ្ងៃ ប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន ។ អំពើចលាចលនេះបានផ្ទុះឡើង នៅហុងកុង កាលពីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ខណៈបាតុកររាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា នៅតាមដងផ្លូវសំខាន់ៗ និងឡោមព័ទ្ធ នៅជិតការិយាល័យរដ្ឋាភិបាល តវ៉ាប្រឆាំងនឹងគម្រោងធ្វើច្បាប់បត្យាប័ន ដែលអាចបញ្ជូនមនុស្សពីហុងកុង ទៅផ្ដន្ទាទោស នៅក្នុងប្រទេសចិន ។

ហ្វូងបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅតាមផ្លូវសំខាន់ៗ ជាពិសេស នៅតាមផ្លូវ Lung Wo តែម្តង ខណៈក្រុមប៉ូលិសបានស្រែក ព្រមានមិនឲ្យក្រុមបាតុកររុលទៅមុខ ។ នៅតាមផ្លូវទាំងនោះ គឺជាទីតាំងការិយាល័យ នៃមេដឹកនាំហុងកុង ស្ថិតនោះ ។ បាតុករខ្លះបានយករបាំងរាំងផ្លូវ មិនឲ្យមានការធ្វើចរាចរណ៍ ។

មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam បានថ្លែងថា ទោះជាមានបាតុកម្មប្រឆាំងជំទាស់យ៉ាងណាក៏ដោយ ប៉ុន្តែគម្រោងតាក់តែងច្បាប់បត្យាប័ននេះ ទំនងជាមិនអាចអាក់ខានបានឡើយ ។

ក្រុមអ្នកតវ៉ាប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ននេះ បាននាំគ្នាធ្វើបាតុកម្មទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីថ្ងៃទី៩ ខែមិថុនា រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។ ពេលខ្លះមានការប្រឈមមុខយ៉ាងតានតឹងដាក់គ្នា រវាងក្រុមបាតុករ និងប៉ូលិសថែមទៀតផង ។ ទោះជាយ៉ងណា គេមិនមានព័ត៌មានណាមួយជុំវិញការចាប់ខ្លួន រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះវីឡើយ ។ ដោយឡែក្រុមបាតុករ បានអះអាថា នឹងមានមនុស្សរាប់លាននាក់ចូលរួមដង្ហែក្បួនបាតុកម្មប្រឆាំងនឹងច្បាប់បត្យាប័ន នៅហុងកុង នេះថែមទៀត៕


ចែករំលែក៖