ភ្នំពេញ៖ មានករណីចងកធ្វើអត្តឃាដមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ចទាំងយប់ ខណៈលោកមេភូមិព្រៃពង្របានចងកសម្លាប់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត និងមិនដឹងមូលហេតុ ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៥:២០នាទីព្រឹក ត្រង់ចំណុចរោងអង្គុយលេងក្រោយផ្ទះផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សាកសពដែលចងកធ្វើអត្តឃាដមានឈ្មោះ ធ្លក កុសល ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិព្រៃពង្រ មានទីលំនៅផ្ទះគ្មានលេខផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។
តាមសំដីរបស់ប្រពន្ធបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែលម៉ោង ០៩ និង០០នាទីយប់ ជនរងគ្រោះ និងប្រពន្ធឈ្មោះ ស៊ូ ស្រីវឿន បានចូលទៅសម្រាក ដូចសព្វដងលុះដល់ព្រឹកឡើងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៥ និង២០នាទី ឈ្មោះ ស៊ូ ស្រីវឿន (ប្រពន្ធ) បាត់ប្តី ក៏បានដើររកជុំវិញផ្ទះ ស្រាប់តែប្រទះឃើញប្តីចងកធ្វើអត្តឃាតនៅក្នុងរោងអង្គុយលេងខាងក្រោយផ្ទះ ឃើញបែបនោះឈ្មោះ ស៊ូ ស្រីវឿន (ប្រពន្ធ) ក៏បានស្រែកឆោឡោ និងហៅឲ្យបងប្អូនជួយទំលាក់ជនរងគ្រោះយកទៅមន្ទីរពេទ្យព្រែកព្នៅ ប៉ុន្តែពេលមកដល់មន្ទីរពេទ្យ លោកគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្រោយមកក្រុមគ្រួសារក៏ដឹកសពយកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
បើតាមការសន្និដ្ឋាន និងវាយតម្លៃ និងតាមការបំភ្លឺរបស់ឈ្មោះ ស៊ូ ស្រីវឿន (ប្រពន្ធជនរងគ្រោះ) និងតាមការចុះពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុរបស់សមត្ថកិច្ច បញ្ជាក់ថា សពពិតជាស្លាប់ដោយសារការចងកធ្វើអត្តឃាតពិតប្រាដកមែន ។
ទោះជាយ៉ាងណាជុំវិញការចងកសម្លាប់ខ្លួនរបស់មេភូមិព្រៃពង្ររូបនោះ ហាក់ស្ថិតក្នុងអាថ៌កំបាំង ដោយនៅសុខៗ គ្មានរឿងអ្វីសោះ បានសម្រេចចងកធ្វើអត្តឃាដដោយមិនដឹងមូលហេតុច្បាស់លាស់ ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះរបស់សពកន្លែងកើតហេតុ ៕ ធឿនព្រែកជ័យ