ភ្នំពេញ៖ តុលាការកំពុងបន្តនីតិវិធីលេីជនសង្ស័យ១៧នាក់ក្នុងចំណោមជាង៤០០នាក់ គិតត្រឹមល្ងាចថ្ងៃទី១២ ខែមិថុនា នេះ ពាក់ព័ន្ធគ្រឿងញៀននៅក្លិបលុច្សសារី ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ថ្លែងតាមបណ្ដាញសង្គម telegram នៅល្ងាចថ្ងៃទី១២ ខែមិថុនា នេះថា តំណាងអយ្យការកំពុងពិនិត្យនិងសួរចម្លើយជនសង្ស័យទាំងនេះ ។
របាយការណ៍ពីសមត្ថកិច្ច បង្ហាញថា ជនសង្ស័យទាំង១៧នាក់ មានជនជាតិវៀតណាម៥នាក់ ផងនោះ រួមមាន ៖
-ទី១ឈ្មោះ QUYEN KIM CHINH ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក
-ទី២ឈ្មោះ ស្រៀង ផល្លី ហៅ តាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក និងនាំភ្ញៀវចូលបន្ទប់
-ទី៣ឈ្មោះ NGUYEN HUU LONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងក្លឹបឌីស្កូ
-ទី៤ឈ្មោះ NGUYEN PHUOC ANH ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាគណនេយ្យករ
-ទី៥ឈ្មោះ LE HUNG KIEN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់
-ទី៦ឈ្មោះ NGUYEN TUAN DUONG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់
-ទី៧ឈ្មោះ ទូត សាម៉េត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់
-ទី៨ឈ្មោះ ឡាង សាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់
-ទី៩ឈ្មោះ អុល សុរតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១០ឈ្មោះ សុង ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១១ឈ្មោះ អៀង ញ៉ាវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១២ឈ្មោះ ស៊ុ សុភ័ន្ត ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៣ឈ្មោះ ផេង សំណាង ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៤ឈ្មោះ ណែត សាយ័ន្ត ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៥ឈ្មោះ ឈាន សុថា ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-ទី១៦ឈ្មោះ ទុយ ភ័ស ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ
-និងទី១៧ឈ្មោះ អៀម ណារ៉ាន់ ហៅ ចិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
សូមបញ្ជាក់ថា មនុស្សជាង៤០០នាក់ ដែលបង្ក្រាបបានក្នុង លុច្សសារី ក្លិប ខណ្ឌដូនពេញ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា កន្លងទៅ ត្រូវបានមជ្ឈដ្ឋានជាច្រើន ចាត់ទុកថា នេះជាការបង្ក្រាបទ្រង់ទ្រាយធំលើកទី២ហើយ បន្ទាប់ពីមជ្ឈមណ្ឌលកម្សាន្ត Rock របស់អ្នកឧកញ៉ា គិត ធាង គឺ លុច្សសារី ក្លិប ។
ប្រជាពលរដ្ឋ សង្ឃឹមថា លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំចុះបង្ក្រាបផ្ទាល់ នឹងស្រាវជ្រាវ វែកមុខរកមេខ្លោងឱ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ចេស្តា