ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឃ្លុប​ដឹកទូកុងតឺន័រ​បុករះរថយន្ត​៥គ្រឿងរបួស​ម្នាក់ នៅចោមចៅ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំ​បើកបុករថយន្តចំនួន៥គ្រឿង​បន្តគ្នា របួសម្នាក់ ។

សាក្សីឃើញហេតុការណ៍អះអាងថា រថយន្តឃ្លុប​ដឹកទូកុងតឺន័រ​មួយគ្រឿង​ធ្វើដំណើរតាមផ្លូវវេងស្រេង លុះមកដល់ជិតរង្វង់មូល​ចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែ​ទៅបុករះរថយន្ត​ដែលកំពុងស្ទះចរាចរណ៍​ចំនួន​៥គ្រឿងផងដែរ ។ ប្រភពថា ករណីនេះបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅត្រង់ជើង ។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញកំពុងពិនិត្យ​មើលនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ


ចែករំលែក៖