ប្រទេសហុងគ្រី៖ នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេស Hungary ឆ្ពោះទៅកាន់ប្រទេស Tajikistan ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និង វិធានការកសាងទំនុកចិត្តនៅអាស៊ី ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី ១៥ មិថុនា ស្អែកនេះ។ ក្រៅពីកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយប្រទេសជាដៃគូនៅទីនោះផងដែរ។
សូមជម្រាបថា កាលពីព្រឹកមិញនេះមុននឹងអញ្ជើញធ្វើដំណើរមកកាន់ប្រទេស Tajikistan សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារមួយចំនួនជាមួយ លោក Janos Ader ប្រធានាធិបតី និងលោក Laszlo Kover ប្រធានរដ្ឋសភានៃប្រទេស Hungary ដែលនឹងជម្រាបព័ត៌មានបន្ថែមនៅពេលក្រោយ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច