ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ទេព កញ្ញា បានធ្វើឲ្យមិត្តរួមអាជីពភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាស្រីរូបនេះរៀបចំពិធីឡើងផ្ទះថ្មីតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ។ ពិធីឡើងផ្ទះថ្មីនាងត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅគេហដ្ឋានផ្ទាល់នាបុរីហុងឡាយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោមវត្តមានសិល្បករជាច្រើនចូលរួម ។
ចូលប្រឡូកសិល្បៈមួយរយៈពេលធំជាមួយនឹងស្នាដៃសិល្បៈជាច្រើន ទេព កញ្ញា លេចមុខខ្លាំងនឹងការសម្តែងភាពយន្តភាគជាច្រើនបន្តបន្ទាប់ ដែលគេដឹងថា មានការជួយជ្រោមជ្រែងខ្លាំងពីអ្នកនាងព្រំ រដ្ឋា ។ ទេពកោសល្យ និងរូបសម្រស់ក៏បានជំរុញឲ្យនាងកាន់តែទទួលបានការគាំទ្រពីទស្សនិកជន ។ មានការងារប្រាក់ចំណូល តារាស្រីរូបនេះ បានសម្រេចក្តីសុបិន្តមួយដោយមានផ្ទះសមរម្យដែលជាជម្រករួមគ្នាជាមួយឪពុកម្តាយ ហើយក៏មានចំណែកនៃការជួយជ្រោមជ្រែងពីអ្នកមានគុណផងដែរ ។
តារាស្រីរូបនេះ បានរៀបចំពិធីសូត្រមន្តឡើងផ្ទះថ្មីចាប់តាំងពីព្រឹកថ្ងៃទី១៦ ខែមិថុនា នាងបន្តទទួលដែលភាគច្រើនជាអ្នកសិល្បៈ នៅល្ងាចថ្ងៃដដែល ។ អ្នកសិល្បៈជាច្រើនបានបង្ហាញវត្តមានរួមជាមួយផលិតករ មិត្តរួមការងារជាច្រើនផងដែរ ។
គួរបញ្ជាក់ដែរថា កន្លងមកគេតារាសម្តែងស្រីសាច់ខ្ចីរូបនេះ ក៏ធ្លាប់បានចូលរួមកម្មវិធីសប្បុរសធម៌ផ្ទាល់ខ្លួនតាមរយៈការយកថ្ងៃខួបកំណើត រៀបចំការចែកអំណោយដល់ជនទីទលក្រមួយចំនួនផងដែរ៕ វឌ្ឍនា