ភ្នំពេញ៖ ការប្រកួតហ្គេម The Rules of Survival KH Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ទី១៥ ខែមិថុនា ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ ដែលបានរកឃើញក្រុមជើងឯកគឺ ក្រុមទទួលបានជើងឯក Mister ដែលទទួលបានប្រាក់រង្វាន់25 លានរៀល ចំណែកក្រុមជើងឯករង Warrior ទទួលបានប្រាក់រង្វាន់20លានរៀល ហើយ ក្រុមលេខ៣គឺ U.P ទទួលបានប្រាក់រង្វាន់10 លានរៀល ក្រុមលេខ៤គឺ NRX ទទួលបានប្រាក់រង្វាន់7 លានរៀល និងក្រុមលេខ៥គឺ KNOCK ទទួលបានប្រាក់រង្វាន់6 លានរៀល។
គួររំលឹកផងដែរថា ការប្រកួតហ្គេម ROS KH Cup ក្នុងរដូវកាលទី1 បានរៀបចំការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ត កាលពីខែមីនានៅកោះពេជ្រ ហើយវាជាការប្រកួតហ្គេម ROS ផ្លូវការដំបូងគេបំផុតនៅប្រទេសកម្ពុជា។ ការប្រកូតនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការគ្នារវាងក្រុមអ្នកបង្កើតហ្គេម ROS គឺក្រុមហ៊ុនNetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងក្រុមហ៊ុន Cellcard ក្រោមចក្ខុវិស័យរួមមួយគឺដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិចក្នុងប្រទេសកម្ពុជា។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា៖ «ពួកយើងចាត់ទុកការលេងហ្គេម និងល្បែងកម្សាន្តលើប្រព័ន្ធឌីជីថលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ផ្សេងទៀតនៃវិស័យឌីជីថលនាពេលអនាគត ហើយពួកយើងប្តេជ្ញាចិត្តក្នុងការគាំទ្រលើការចាប់ផ្តើម ការបង្កើត និងភាពរីកចម្រើន នៃវិស័យកីឡាអេឡិចត្រូនិច និងការកម្សាន្តលើវិស័យឌីជីថលក្នុងប្រទេសកម្ពុជា ដែលជាជំហានក្នុងការបណ្ដុះបណ្ដាល និងរៀបចំសម្រាប់សហគមន៍ ជាពិសេសយុវជនក្នុងការត្រៀមខ្លួននៅក្នុងយុគសម័យឌីជីថលដ៏រីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ»។
ROS គឺជាហ្គេម battle royale ដែលពេញនិយម និងមានចំនួនអ្នកបានដោនឡូតច្រើនបំផុតក្នុងពិភពលោក រហូតដល់ 200លានដងទូទាំងពិភពលោក ហើយក្នុងនោះមានអ្នកលេងជារៀងរាល់ថ្ងៃចំនួន 1.1 លាននាក់ក្នុងប្រទេសកម្ពុជា និងអ្នកលេងថ្មីជាបន្តបន្ទាប់ទៀត ចំនួន 500,000 នាក់ក្នុងមួយខែៗ។ ហ្គេម ROS បច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមហ្គេមផ្សេងៗទៀត នៅកម្ពុជា នេះបើយោងតាមគេហទំព័រ appfigures.com ។
ក្រុមហ៊ុន Cellcard ក៏បានជួយជម្រុញក្រុមជ័យលាភីពីការប្រកួតហ្គេម Mobile Legends: Bang Bang របស់កម្ពុជា ឲ្យទៅចូលរួមប្រកួតក្នុងកីឡា SEA Games ក្នុងឆ្នាំ 2019 នេះផងដែរ។ កីឡា Mobile Legends Bang Bang នេះទៀតសោត ជាកីឡាដំបូងគេដែលបានទទួលស្គាល់ជាកីឡាអេឡិចត្រូនិច ហើយរាប់បញ្ចូលនៅក្នុងកីឡា Southeast Asian(SEA) ឆ្នាំ2019 ដែលមានប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះ៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.rulesofsurvivalgame.com/khcup https://www.facebook.com/RulesofSurvivalCambodiaOfficial/posts/
និងតាមដានFacebook របស់ក្រុមហ៊ុន Cellcard តាមរយៈ https://www.facebook.com/CellcardFanPage សម្រាប់ព័ត៌មានរបស់ការប្រកួតស្វែងរកជើងឯក KH ROS Cup ជាលើកដំបូងនេះ!