ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ដូណាល់ ត្រាំ ៖ រដ្ឋធម្មនុញ្ញផ្តល់សិទ្ធិ ឲ្យខ្ញុំធ្វើគ្រប់យ៉ាងតាមតែចិត្តចង់

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា​ នៅក្នុងមាត្រាទីពីរ នៃរដ្ឋធម្មនុញ្ញអាមេរិក បានអនុញាតិឲ្យលោកធ្វើគ្រប់យ៉ាង​តាមតែអ្វីដែលចង់ធ្វើ ។ លោក ត្រាំបញ្ជាក់ទៀតថា លោកមានសិទ្ធិក្នុងការដកតំណែងចៅក្រម​ Robert Mueller ​តែលោកមិនបានធ្វើរឿងនោះឡើយ។

ប្រធានាធិបតីអាមេរិកបានប្រកាសថា នៅក្នុងបទសម្ភាសន៍របស់បណ្តាញព័ត៌មាន​ABC News ​អ្នកដឹកនាំកម្មវិធី​ George Stephanopoulos បានលើកឡើងពី​ការចោទប្រកាន់ថា លោកត្រាំ​បាន ជ្រៀតជ្រែ​ចូលកិច្ចការ​ច្បាប់ ។ កន្លងមក លោកត្រាំ បានបញ្ជាឲ្យ ទីប្រឹក្សា សេតវិមានលោក​ Don McGahn ​​ដកតំណែង លោក​ Mueller ។

តាំងពីលោកត្រាំដឹកនាំអាមេរិក ក្រោយការជាប់ឆ្នោតឆ្នាំ​២០១៦ ​លោកបានធ្វើឲ្យនយោបាយអាមេរិកធ្លាក់ក្នុងសភាពច្របូកច្របល បែកបាក់ផ្ទៃក្នុង និងធ្វើឲ្យប្រទេសជុំវិញពិភពលោក​មិនចូលចិត្តអាមេរិក ។

ចំណុចទាំងនោះហើយ បានជាអ្នកជំនាញអាមេរិក បញ្ជាក់ថា ក្នុងការបោះឆ្នោតឆ្នាំ​២០២០ លោកត្រាំ នឹងមិនអាំចជាប់ឆ្នោត ម្តងទៀតឡើយ​។ នៅពេលនេះការស្ទង់មតិ បង្ហាញឲ្យឃើញថា លោកត្រាំបាន ចាញ់ប្រៀបគូប្រជែង ​។

តាមលទ្ធផលស្ទង់មតិ របស់បណ្តាញព័ត៌មាន Fox news ​បានប្រកាសឲ្យដឹងថា សម្រាប់ការបោះឆ្នោត ប្រធានាធិបតីអាមេរិក នៅឆ្នាំ ២០២០ បេក្ខភាព ​J.Biden ​នាំមុខលោកត្រាំ ។លោក J.Biden គឺជាអតីតអនុប្រធានាធិបតី មានបទពិសោធខ្ពស់នៅក្នុងឆាកនយោបាយ ដឹកនាំអាមេរិក ។

តាមលទ្ធផលស្ទង់មតិ​បង្ហាញឲ្យឃើញថា ពលរដ្ឋអាមេរិក​៤៩ភាគរយ គាំទ្រអតីតអនុប្រធា​នាធិ​បតី​អាមេរិក ។ចំណែកលោកត្រាំវិញទទួលបានការគាំទ្រតែ ៣៩ភាគរយ។ក្នុងពេលជាមួយគ្នានេះ​​សមាជិកព្រឹទ្ធសភា លោក​ Bernie Sanders ​​ក៏ទទួលបានសំឡេងគាំទ្រនាំមុខ​លោកត្រាំ ដល់ទៅ​៩ភាគរយផងដែរ ។ចំណែកសមាជិក ព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី​ Elizabeth Warren ​ ក៏នាំមុខលោកត្រាំ​២ភាគរយ​។

ជាមួយនឹងលទ្ធផលស្ទង់មតិខាងលើ បង្ហាញឲ្យឃើញថា លោកត្រាំ គ្មានក្តីសង្ឃឹមនៅក្នុងការដឹកនាំអាមេរិកមួយអាណត្តិទៀតនោះឡើយ។ ពលរដ្ឋអាមេរិក បាត់បង់ជំនឿទៅលើប្រធានាធិបតី ដូណាល់ ត្រាំ ដោយលោកបានអនុវត្តគោលនយោបាយធ្វើអាមេរិក បាត់បង់ប្រជាប្រិយភាព លើឆាកអន្តរជាតិ​ ៕


ចែករំលែក៖