ព័ត៌មានទាន់ហេតុការណ៍៖

SIPRI ប្រកាសព័ត៌មានស្តីពីបរមាណូអ៊ីស្រាអែល

ចែករំលែក៖

កាលពីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរស្តុកខម (SIPRI) បានចេញផ្សាយរបាយការណ៍មួយ ស្តីពីអាវុធនុយក្លេអ៊ែររបស់ពិភពលោក ។ បើទោះបី​ចំនួនក្បាលគ្រាប់បរមាណូ ធ្លាក់ចុះ​ប៉ុន្តែប្រទេសមហាអំណាច នៅតែមិនមានគោលបំណង បោះបង់អាវុធបរមាណូនោះឡើយ ។

អគ្គនាយក​ SIPRI លោក​ Jan Eliasson ​បានប្រកាស ពីរបាយការណ៍ស្រាវជ្រាវ បង្ហាញឲ្យឃើញថា នៅឆ្នាំ​២០១៨ ចំនួនក្បាលគ្រាប់បរមាណូថយចុះ ប៉ុន្តែ​ប្រទេសមហាអំណាច​បានអភិវឌ្ឍន៍​កាន់តែទំនើបជាងមុន​ ។

តាមលទ្ធផលស្រាវជ្រាវ របស់ (SIPRI) ​បានប្រកាសថា អ៊ីស្រាអែល មានក្បាលគ្រាប់បរមាណូ​ប្រមាណ១០០គ្រាប់ ។ តាមរបាយការណ៍ (SIPRI)អ៊ីស្រាអែលមានគ្រាប់បែកបរមាណូ​៣០គ្រាប់ កំពុងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព​ ដោយអាច បំពាក់នៅលើយន្តហោះចម្បាំង​បាន ​ ។ ក្រៅពីនេះ អ៊ីស្រាអែល នៅមានក្បាលគ្រាប់បរមាណូអាចបំពាក់នៅលើកាំជ្រួចមីស៊ីល រយៈចម្ងាយមធ្យម Jericho III ដែលអាចបាច់បានចម្ងាយដល់ទៅ​ ៥.៥០០ គីឡូម៉ែត្រ ។

របាយការ​ណ៍ (SIPRI)ក៏បានបញ្ជាក់ផងដែរថា អ៊ីស្រាអែលកំពុងតែអភិវឌ្ឍន៍ នាវាមុជទឹកប្រភេទ Dolphin ផលិតដោយប្រទេសអាល្លឺម៉ង អាចបំពាក់មីស៊ីលបាញ់ចេញពីបាទសមុទ្រ​ ។

របាយការណ៍បង្ហាញឲ្យឃើញថា នៅដើមឆ្នាំ​២០១៩ មានក្បាលគ្រាប់បរមាណូសរុប ដល់ទៅ ១៣.៨៦៥ គ្រាប់ នៅក្នុងដៃ អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល​ និងកូរ៉េខាងជើង ។ ​ក្នុងចំណោមក្បាលគ្រាប់បរមាណូទាំងនោះ មាន ​៣.៧៥០ គ្រាប់​បានដាក់ឲ្យប្រើប្រាស់ក្នុងជួរកងទ័ព និង ២០០០គ្រាប់ ស្ថិតនៅក្នុងលក្ខណត្រៀមវាយប្រហារខ្ពស់​ ៕


ចែករំលែក៖