ខេត្តរតនគិរី ៖ រឿងមួយមិនទាន់ស្ងប់ស្ងាត់ផង ស្រាប់តែបែកធ្លាយលេចរឿងមួយទៀតគួរអោយហួសចិត្តយ៉ាងខ្លាំង ដែលលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនីគីរីជាអ្នកអនុវត្តច្បាប់ ពោលគឺអង្គុយ ដេកលើច្បាប់ រាល់ថ្ងៃ បែរជានាំគ្នាលេងល្បែងសុីសង នៅក្នុងភូមិគ្រឹះរបស់លោកយ៉ាងសប្បាយអឺងកងទៅវិញ។ នេះជាមតិរិៈគន់ពីប្រជាពលរដ្ឋ បុគ្គលិក មន្ត្រីរាជការ សមត្ថកិច្ច ពិសេសមន្ត្រីតុលាការ ទោះជាករណីលេងគ្រាន់កំដរការអផ្សុកក៏ដោយ គួរជៀសវាង ដើម្បីជាគំរូប្រកបដោយគុណធម៍ក្នុងនាមអ្នកច្បាប់។
មហាជនបានលើកឡើងថា៖ តើលោកជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ទុកច្បាប់ជាអ្វី.រាល់ថ្ងៃលោកបានបំពេញកាតព្វកិច្ចសម្រេចថ្លឹងថ្លែង ពិចារណា លើវិធានការច្បាប់មានគតិយុត្តិឬទេ ក្នុងនាមរូបគាត់ «ព្រះរាជអាជ្ញា »តំណាង ជាម្ចាស់នៃបណ្តឹងអាជ្ញា ក្នុងគោលដៅថែរក្សាអោយផលប្រយោជន៍សាធារណៈជូនរាជរដ្ឋាភិបាលនោះ។ គ្រាន់តែរឿងប្រឡូកនិងល្បែងតូចតាចនេះ គឺខុសពីក្រមសីលធម៍ វិជ្ជាជីវៈតុលាការ បាត់នូវគុណធម៍ជាអ្នកច្បាប់ ក្នុងនោះធម៍ព្រះពុទ្ធក៏បានទូន្មានប្រៀនប្រដៅពីអ្នកច្បាប់ត្រូវប្រកបដោយ (គុណធម៍) ជៀសអោយផុតនូវភាពអបាយមុខ ។
ជុំវិញបញ្ហានេះ អាចលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានវិធានការបែបណាទៅលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរីដែលសម្បូរណ៍ទៅដោយរឿងមិនប្រក្រតីញឹកញាប់ ជះឥទ្ធិពលមិនល្អដល់សង្គម ប្រទេសគ្រប់គ្រងដោយច្បាប់នេះ។
សូមរំលឹកផងដែរលោក ជា ពេជ្រ ក៏ត្រូវបានឈ្មោះLeakkhena Hean អះអាងជាភរិយារបស់លោកបានផុសថា៖”នាងខ្ញុំសូមលំឱនកាយ សូមអភ័យទោសពីចម្ងាយ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំងពីរតែងតែមានព្រហ្មវិហារធម៌ជួយប្រជាជនស្លូតត្រង់។ មេត្តាជួយរកយុត្តិធម៌ឱ្យរូបនាងខ្ញុំផង ។ ដែលលោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តរតនគិរី(បម្រើការងារនៅខេត្តរតនគិរី) បានធ្វើបាបនាងខ្ញុំហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ ។
លោកស្រីបន្តថា៖ លោក ជា ពេជ្រ អាងខ្លួនឯងជាអ្នកច្បាប់ អាងខ្នងអ្នកធំ អាងអំណាច និងប្រាក់កាស និងអាងមានមិត្តភក្តិ សុទ្ធតែ ជាអ្នកច្បាប់ ទាំងអស់ ចឹងគាត់ មិនខ្លាចច្បាប់ទេ ។
គាត់លួចមានប្រពន្ធចុង ខុសច្បាប់ឯកពន្ធភាព ហើយ គាត់ថាគាត់ មានលុយរាប់លាន ដុល្លារចឹងគ្មានអ្នក ណាយកឈ្នះគាត់បានទេ ។ព្រោះច្បាប់នៅខាងគាត់ អស់ហេីយ គាត់បានបញ្ជាក់ យ៉ាងច្បាស់ថា១០ឆ្នាំទៀត គាត់ចាយលុយមិនអស់ផង ។ លោក ជា ពេជ្រ គាត់ថានាងខ្ញុំ មិនមានបងប្អូន មិត្តភក្តិជាអ្នកច្បាប់ដូចគាត់ទេ ចឹងមិនអាចឈ្នះគាត់បានឡេីយ ។ គួរពុំគួរសូមសម្តេចទាំងពីរមេត្តាអភ័យទោសដល់នាងខ្ញុំផងចុះ ដោយសារនាងខ្ញុំមិនបានរៀនសូត្រចេះដឹងជ្រៅជ្រះទេ “។
យោងតាមគណនីface book របស់ឈ្មោះ Leakkhena Hean ដែលអះអាងថាជាប្រពន្ធស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ។បានបង្ហោះសាររៀបរាប់ថា៖ ប្រសិនបើលោកព្រះរាជអាជ្ញា ជា ពេជ្រ នៅខេត្តរតនគិរី ត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ គឺជាអំពើអយុត្តិធម៌ខ្លាំងណាស់សម្រាប់សង្គមខ្មែរ ក្នុងវិស័យកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការ ។
លោក ជា ពេជ្រ ជាអ្នកច្បាប់ដែលមានកំហុសយ៉ាងធ្ងន់ធ្ងរគឺលួចមានប្រពន្ធចុង (ច្បាប់ឯកពន្ធភាព) មានផ្ទះវីឡាស្កឹមស្កៃជាច្រើនកន្លែង លាក់លុយមិនឱ្យប្រពន្ធស្របច្បាប់ដឹង មានទ្រព្យសម្បត្តិប្រាក់កាសច្រើនក្នុងរយៈពេលដ៏ខ្លី ។ល។
គណនី Leakkhena Hean ដដែល បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ផងដែរថា៖ សូមគោរពអំពាវនាវ ដល់លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមលោកមេត្តាជួយមើលបុគ្គលលោកព្រះរាជអាជ្ញាឈ្មោះ ជា ពេជ្រ នៅខេត្តរតនគិរី ផង កុំឱ្យគាត់ប្រើអំណាច បុណ្យសក្តិ ទឹកប្រាក់ ដើរសម្លុតគម្រាមកំហែងប្រជាជនតូចតាចអីចឹង ។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីប្រជាជនស្លូតត្រង់ ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកស្រី ហ៊ាន លក្ខិណា ដែលអះអាងថាជាភរិយាស្របច្បាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តរតនគិរីបានបង្ហោះថា “សូមឱ្យលោក ជា ពេជ្រ ព្រះរាជអាជ្ញា នៅខេត្តរតនគិរី អញ្ជើញមកដោះស្រាយបញ្ហាក្នុងគ្រួសារជាមួយខ្ញុំ ហ៊ាន លក្ខិណា ជាភរិយាស្របច្បាប់ ជាបន្ទាន់ “។ បើមិនចូលមកដោះស្រាយទេនោះ នាងខ្ញុំនឹងប្តឹងដល់៖
១-លោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
២- ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម។
៣- អង្គភាពប្រឆាំងអំពើពុករលួយ។
៤- ប្តឹងពីបទឯកពន្ធភាព។
នាងបានលើកឡើងថា!សូមលោក ជា ពេជ្រ កុំបញ្ជាគេឱ្យមកគម្រាមកំហែងទៀត ខ្ញុំនឹងប្តឹងថាបើមានគ្រោះថ្នាក់អ្វីកើតឡើង គឺលោក ជា ពេជ្រ ត្រូវទទួលខុសត្រូវទាំងស្រុង។
បើបងប្អូនណាបានឃើញព័ត៌មាននេះហើយ សូមជួយជម្រាបជូនដំណឹងទៅលោក ជា ពេជ្រ ផង។ សូមអរគុណ។
ពាក់ពន្ធ័រឿងរ៉ាវខាងលើនេះ អង្គភាពកាសែតនគរវត្ត មិនទាន់បានការបំភ្លឺពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី នៅឡើយទេ៕
ដោយ៖ ឆដា