ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហារលំបាក់អាគារ៧ជាន់ ក្រុមអ្នកជួយសង្គ្រោះទាំងនេះប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបំពាក់ដោយសម្ភារៈពេញលេញ និងបានជួយនូវឧបករណ៍សម្រាប់កាត់ដែក និងរថយន្តស្ទួចអាចលើកទម្ងន់ ៥០ តោន រួមនឹងសម្ភារៈសង្គ្រោះចាំបាច់ផ្សេងទៀត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមការងារជួយសង្គ្រោះមកពីគ្រប់កន្លែងបានធ្វើសកម្មភាពយ៉ាងមមាញឹកដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលសង្ស័យថាកំពុងស្ថិតនៅក្នុងគំនរបាក់បែកនៃអគារសំណង់ដែលរលំនៅក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី ២២ ខែមិថុនានេះ។ រហូតមកទល់ពេលនេះ ក្រៅពីកម្លាំងសង្គ្រោះរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមសង្គ្រោះមកពីអង្គភាពកងពលង៧០ ក្រុមសង្គ្រោះពីកំពង់ស្វយ័តព្រះសីហនុ និងក្រុមសង្គ្រោះមកពីក្រុមហ៊ុន Sea Snake investment ក្រុមហ៊ុន China Construction. និង Casino Goddess Of liberty group។ ក្រុមអ្នកជួយសង្គ្រោះទាំងនេះប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបំពាក់ដោយសម្ភារៈពេញលេញ និងបានជួយនូវឧបករណ៍សម្រាប់កាត់ដែក និងរថយន្តស្ទួចអាចលើកទម្ងន់ ៥០ តោន រួមនឹងសម្ភារៈសង្គ្រោះចាំបាច់ផ្សេងទៀត។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមសម្តែងអំណរគុណចំពោះកាយវិការមនុស្សធម៌របស់ក្រុមសង្គ្រោះទាំងអស់។ ការសង្គ្រោះដែលត្រូវបានអះអាងថានឹងធ្វើឡើងជាប់ រហូតដល់សង្គ្រោះជនរងគ្រោះបានទាំងអស់ពីគំនរអគាររលំនេះ។
រហូតមកទល់ពេលនេះ ការជួយសង្គ្រោះជនរងគ្រោះនៃការរលំអគារនេះបានចំនួន ២៩ នាក់ដែល ក្នុងនោះស្លាប់ ៧ នាក់ និងរបួស ២២ នាក់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖