ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង រំលែកទុក្ខ ជនរងគ្រោះ ក្នុងសោកនាដកម្ម រលំបាក់អគារនៅខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលែកទុក្ខជាមួយក្រុមគ្រួសារ រងគ្រោះ ក្នុងហេតុការណ៍សោកនាដកម្មរលំបាក់អគារ ក្នុងខេត្តព្រះសីហនុ ។

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្តីរន្ធត់កត់ស្លុត ប្រកបដោយទុក្ខព្រួយដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ចំពោះសោកនាដកម្មរលំបាក់អគារកម្ពស់៧ជាន់ នៅព្រឹកព្រហាមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កអោយមានការបាត់បង់អាយុជីវិត និងរងរបួសដល់បងប្អូនជនរួមជាតិកម្មករ-កម្មការិនី ដែលបំរេីការងារក្នុងការដ្ឋាននេះ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង៖


ចែករំលែក៖