ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួម​ក្នុងកិច្ចខិតខំប្រឹងប្រែងរុករកជនរងគ្រោះ​ក្នុងហេតុការណ៍រលំអគារ ដែលបណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ ។

សម្តេចតេជោហ៊ុន សែន ទើបតែបានត្រឡប់មកពីចូលរួមប្រជុំកំពូលអាស៊ានពីរថ្ងៃនៅទីក្រុងបាងកក ប្រទេសថៃ មកដល់ប្រទេសកម្ពុជាកាលពីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅយប់ថ្ងៃដដែលនេះ សម្តេចតេជោ​ក៏បន្តដំណើរទៅកាន់ខេត្តព្រះសីហនុ​ ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងរុករកជនរងគ្រោះ ។

សម្តេចតេជោបានថ្លែងដូច្នេះថា៖ «ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្រ្គាះជាបន្ត ជាមួយបងប្អូន ដែលកំពុងធ្វើការនៅទីនោះស្រាប់ ។

ខ្ញុំសុំអំពាវនាវចំពោះសប្បុរសជនមេត្តាជួយជាថវិកា ដល់គ្រួសារនៃអ្នកបាត់បង់ជិវិតនិងអ្នករបួសក្នុងហេតុការណ៍នេះ» ៕


ចែករំលែក៖