ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហឹង្សាដោយចេតនា(ប្រើដៃវាយបណ្តាលឲ្យរបួស) នៅចំណុចក្នុងឃ្លាំងគ្មានលេខ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ១នាក់ ។
ជនសង្ស័យ ០១នាក់ ឈ្មោះ សុន សារុន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះ ០១នាក់ ឈ្មោះ ញឹម ស្រីមុំ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ស្លាកស្លាមបន្សល់ទុក ៖ ជនរងគ្រោះ មានរបួហើមប៉ោងថ្គាមខាងស្តាំ០១កន្លែង ។
ដំណើររឿង ៖ មុនពេលកើតហេតុ ជនសង្ស័យ បានដើចូលទៅក្នុងឃ្លាំង (ចំណុចកើតហេតុខាងលើ ដែលជារបស់អតីតពុកក្មេក) បានជួបនិងកម្មករធ្វើការក្នុងឃ្លាំងចំនួន ០២នាក់ រួចជនសង្ស័យបានដេញកម្មករចេញពីក្នុងឃ្លាំង តែកម្មករ មិនព្រមចេញ ក៏មានទំនាស់ប្រតាយប្រតប់គ្នា ភ្លាមនោះជនរងគ្រោះបានមកដល់ ក៏មានទំនាស់ជាមួយជនសង្ស័យ ហើយជនសង្ស័យខឹង បានវាយជនរងគ្រោះចំនួនមួយដៃ បណ្តាលឲ្យជនរងគ្រោះដួលទៅលើដី មានស្លាម របួហើមប៉ោងថ្គាមខាងស្តាំ០១កន្លែង បន្ទាប់មកសមត្ថកិច្ចយើងបានទទួលព័ត៌មានតាមទូរសព្ទ័ដៃ និងបានចុះដល់ចំណុចកើតហេតុនាំខ្លួនជនសង្ស័យ មកសាកសួរនៅអធិការដកឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា