ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងចក្រដែលឈូសឆាយដីព្រៃនៅស្រុកតាវែង បានជម្លោះចេញអស់មុនពេលជំនាញព្រៃឈើថ្នាក់ជាតិ ចុះទៅដល់រហូតពេលនេះ មិនឃើញមានចំណាត់ការបន្តនៅឡើយ

ចែករំលែក៖

ខេត្តរតនគិរី៖ ដីព្រៃស្រោង និងព្រៃសហគមន៍រាប់រយរាប់ពាន់ហិចតា ដែលត្រូវបានគ្រឿងចក្រត្រាកទរ័ D60 ជាច្រើនគ្រឿងរបស់អ្នកមានអំណាចប្រចាំ ខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រពន្ធ័ឈូសឆាយយកធ្វើជាកម្មសិទ្ធិ ត្រូវបានផ្អាកបណ្តោះអាសន្នហើយ បន្ទាប់ពីមានការបែកធ្លាយដល់ស្ថាប័ន ជំនាញពាក់ពន្ធ័ស្ថាបន័អង្កការអភិរក្សនានា និងមហាជនផងនោះ ។

ក្នុងសកម្មភាពឈូសឆាយដីព្រៃដោយខុសច្បាប់នោះ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិចុះមកពិនិត្យផ្ទាល់ដោយឲ្យជំនាញព្រៃឈើ ខេត្ត រួមទាំងក្រុមអ្នកកាសែតផងដែរ នាំផ្លូវទៅបង្ហាញនាវេលាព្រឹក ថ្ងៃសុក្រ ៤ រោច ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នោះ រហូតមកដល់ពេលនេះ ក៏នៅតែបន្តឃ្លាំមើលដដែល អំពីសកម្មភាពហ្នឹង ។

ប៉ុន្តែការចុះទៅពិនិត្យផ្ទាល់របស់ក្រុមការងារថ្នាក់ជាតិ នៅទីតាំងឈូសឆាយដីព្រៃដោយខុសច្បាប់នោះ ស្ថិតក្នុងឃុំតាវែងក្រោម ស្រុកតាវែង មិនបានជួបប្រទះគ្រឿងចក្រ ត្រាក់ទ័រឈួសឆាយដីព្រៃនោះទៀតទេ ដោយត្រូវបានក្រុមមេការគ្រឿងចក្រដឹងមុនបានជម្លៀសចេញបាត់អស់ហើយ ទើបក្រុមការងារ ដែលចុះទៅនោះ បានត្រឹមតែដើរមើលដីវាល ដែលឈួសឆាយហើយឃើញមានតែគំនរឈើធំៗ គរដូចភ្នំពាសពេញដីវាល ដែលគេត្រៀមចាំដុតកម្ទេច បំផ្លាញចោលនោះតែប៉ុណ្ណោះ ដែលសុទ្ធជាប្រភេទឈើល្អៗធំៗ ។

ក្នុងខណៈពេលនោះដែរ ក្រុមការងារដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ខេត្ត និងក្រុមអ្នកកាសែត បានត្រឹមតែដើរជុំវិញផ្ទៃដី ដែលឈូសឆាយរួចមានទំហំធំល្វឹងល្វើយដាច់កន្ទុយភែ្នក ដែលមិនអាចគណនាបានអំពីផ្ទៃដីនោះឡើយ ។

ក្រុមជំនាញក្រោយពីបានពិនិត្យត្រួសៗរួចក៏បានត្រឡប់ចេញវិញ ដោយប្រាប់ក្រុមអ្នកកាសែតថា ក្រុមកាងារ និងស្រាវជ្រាវបន្តទៅអាជ្ញាធរស្រុកតាវែង និងអាជ្ញាធរ ខេត្តដែលពាក់ពន្ធ័កោះហៅមនុស្សដែលពាក់ពន្ធ័ឲ្យចូលខ្លួននាំយកឯកសារ មកបង្ហាញតើការឈូសឆាយដីព្រៃនោះ មានការស្របច្បាប់កម្រិត ណាខុសច្បាប់កម្រិតណា និងឈានដល់ការកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងកោះហៅបំភ្លឺ និងអាចឈានដល់មានការចាប់ខ្លួនផ្តន្ទាទោសតាមច្បាប់បានក៏ថាបាន ។

ក្រុមជំនាញបន្តថាបើក្រុមការងារបន្តរកឃើញថាបើការឈូសឆាយដីព្រៃនោះមានភាពមិនស្រច្បាប់ទេនោះដែលបន្ទាប់ពីប្រពន្ធ័តុលាការចាត់ការតាមនីតិវិធីរួចហើយដកហូតដីដែលឈូសឆាយរួចទុកជាសម្បត្តិរដ្ឋ និងរៀបចំផែនការឲ្យដាំដើមឈើឡើងវិញផងដែរ ។

រហូតមកដល់ពេលនេះក្រុមការងារនៅតែបន្តឃ្លាំមើលការឈូសឆាយ និងស្រាវជ្រាវសិក្សារបន្តអំពីសកម្មភាពនោះ និងសើបអង្កេតរកមនុស្សដែលពាក់ពន្ធ័ហើយរៀបចំឯកសារដាក់ពាក្យបណ្តឹងទៅសាលាដំបូង ខេត្តកោះហៅឲ្យចូលខ្លួនបំភ្លឺបន្តទៀត ។

ការឈូសឆាយដីព្រៃខាងលើនោះបើតាមប្រភពពិការស្រាវជ្រាវ និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកតាវែងបានឲ្យដឹងថា មាន លោក អភិបាលស្រុកតាវែង និងគណៈអភិបាលរង ខេត្តម្នាក់ផងដែរដែលឃុបឃិតគ្នាហើយមានការតំរូវឲ្យមនុស្សម្នាក់ជាអ្នកម៉ៅការសម្របសម្រួលអំពីផល់ប៉ះពាល់ និងឈូសឆាយដោយ លោក ជាដែលមានតួនាទីជាអនុប្រធានការិយាល័យអប់រំស្រុកតាវែងនោះទៀតផងជាង ។

ប្រភពពីប្រជាពលរដ្ឋនៅទីនោះបន្តថាដីព្រៃដែលកំពុងត្រូវរងការឈូសឆាយនោមានរហូតដល់ទៅបីកន្លែងឯណ្ណោះហើយមួយកន្លែងមិនក្រោម5០០ទៅ6០០ហិចតានោះទេដែលគេប្រើពេលវេលាលួចឈូសឆាយរយៈពេលមួយរដូវប្រាំងនោះមកហើយ ។

ប្រភពបន្តថាដីព្រៃដែលត្រូវឈូសឆាយនោះភាគច្រើជាដីព្រៃសហគមន៍ និងដីព្រៃរបស់រដ្ឋដែលមានមេការខាងលើដើរសម្រុះសម្រួលប្រមូលទិញពីប្រធានសហគមន៍ខ្លះ និងឃុបឃិតជាមួយមន្ត្រីមូលដ្ឋាន និងមន្ត្រីបរិស្ថានគ្រប់លំដាប់ថ្នាក់ពីស្រុករហូតដល់ថ្នាក់ ខេត្តទើបអាចឈានដល់ឈូសឆាយបាន ។ ប្រភពពីប្រជាពលរដ្ឋដែលមានចំការវិលជុំខ្លះនៅនៅក្បែតំបន់ឈូសឆាយនោបាប្រាប់ថាមានមេការម្នាក់គេតែងហៅ ឈ្មោះ ថាគ្រូជាដែលមានតួនាទីជាអនុប្រធានការិយាល័យអប់រំស្រុកតាវែងតែងដើគំរៀមអ្នកភូមិថាបើនណាម្នាកហ៑ានទំលាយប្រាប់ដល់មន្ត្រីផ្សេងៗដែលចុះស្រាវជ្រាវថាគេជាមេការឈូសឆាយដីគេ និងតាមធ្វើបាប និងគំរៀមសំលាប់ចោលទៀតផង ។

មន្រីមួយរូបសុំមិនបញ្ចេញ ឈ្មោះ បានបង្ហើបថាការៀបចំឈូសឆាយដីនោគឺមេការ ឈ្មោះ ជានោធ្វើឲ្យអ្នកមានអំណាច និងមានលុយច្រើនជាងគេក្នុង ខេត្តរតនគិរីនេះ និងមានតួនាទីជាប្រធានមន្ទីក្នុង ខេត្តទៀតផងដែលគេមានផែនការរៀបចំដីទុកសម្រាប់លក់ទៅឲ្យចិននៅផ្ទៃដី១០០០ហិចតាឯណ្ណោះ ។

មជ្ឈដ្ឋានប្រជាពលរដ្ឋក៏ដូចជាអ្នកឃ្លាំមើលនានាគេកំពុងរងចាំមើលតើក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់ជាតិចុះមកស្រាវជ្រាវនោះមានចំណាត់ការឬបង្កលក្ខណៈយ៉ាងណាចំពោះដែលប្រព្រិត្តិសកម្មភាពខាងលើនោះបន្តទៀតទៅ…..? ៕ ជីវន្ត័

 


ចែករំលែក៖