ការចំណាយសម្រាប់ការពារជាតិកើនឡើង នៅក្នុងឆ្នាំ ២០២០ បានបង្កក្តីបាម្ភយ៉ាងខ្លាំង ដោយការចំណាយច្រើនរបស់អាមេរិកអាច បង្កឲ្យមានសង្គ្រាមកើតឡើង នៅលើពិភពលោក ហើយគោលដៅរបស់អាមេរិក គឺការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ។
កាលពីថ្ងៃទី២៧ ខែមិថុនា ព្រឹទ្ធសភាអាមេរិក បានអនុម័តថវិកាចំណាយសម្រាប់ការពារជាតិឆ្នាំ២០២០ ដែលមានទឹកប្រាក់សរុបដល់ទៅ៧៥០ពាន់លានដុល្លារ ។
ច្បាប់ចំណាយសម្រាប់ការពារជាតិឆ្នាំ២០២០ (NDAA)មានប្រវែង ៩៧៣ទំព័រ ត្រូវបានអនុម័តដោយមានសំឡេងគាំទ្រ ៨៦ និងប្រឆាំង ៨សំឡេង តែប៉ុណ្ណោះ ។
ប៉ុន្តែនៅក្នុង សកម្មភាពខុសប្រក្រតី ព្រឹទ្ធសភា អាមេរិក បោះឆ្នោត ដាច់ដោយឡែក នៅថ្ងៃទី២៨ ខែមិថុនា ដើម្បីផ្លាស់ប្តូរច្បាប់រារាំងប្រធានាធិបតី ដូណាល់ ត្រាំ វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ។ ជាមួយនឹងការកែប្រែច្បាប់ខាងលើ លោក ត្រាំ មិនអាចវាយប្រហារទៅលើអ៊ីរ៉ង់បានឡើយ បើគ្មានការយល់ព្រមពីរដ្ឋភានោះ ។
ជាមួយនឹងច្បាប់ NDAA បានស្នើដល់ក្រសួងការពារជាតិ ត្រូវតែផ្តល់របាយការណ៍លម្អិតស្តីពីការទប់ស្កាត់ ផ្តល់បច្ចេកវិទ្យា ឲ្យចិន និងរុស្ស៊ី ក៏ដូចជា របាយការណ៍ស្តីពីសកម្មភាព នៅប៉ូលខាងជើងផែនដី ។
នៅក្នុងច្បាប់ថ្មីនោះ បានអនុញ្ញាតឲ្យកម្លាំងទាហានអាមេរិក ទិញអាវុធបន្ថែម ក្នុងនោះមានយន្តហោះចម្បាំង F-35 ផលិតដោយក្រុមហ៊ុន Lockheed Martin ។ ក៏ដូចជាទំនើបកម្ម អាវុធបរមាណូ របស់អាមេរិក ។
ខាងក្រោមនេះ ជាប្រទេស មហាអំណាចទាំង២០ ដែលចំណាយច្រើនទៅលើយោធានៅក្នុងឆ្នាំ២០១៩ ៖
១. សហរដ្ឋអាមេរិក៖ នៅឆ្នាំ២០១៩នេះ ប្រាក់ចំណាយសម្រាប់ការពារជាតិអាមេរិក កើនឡើងដល់ ៧១៦ពាន់លានដុល្លារ ហើយឆ្នាំ២០២០ កើនដល់ ៧៥០ដុល្លារ គឺជាចំនួនយ៉ាងច្រើន បំផុត ។ កាលពីឆ្នាំ២០១៦ អាមេរិកចំណាយថវិកាជាងជាង៦០០ពាន់លានដុល្លាអាមេរិក តែប៉ុណ្ណោះ ។ កម្លាំងសកម្ម ១ ៤០០ ០០០នាក់ រថក្រោះ ៨៨៤៨គ្រឿង យន្តហោះសរុប ១៣៨៩២គ្រឿង នាវាមុជទឹក ៧២គ្រឿង ។
២. រុស្ស៊ី៖ កាត់បន្ថយការចំណាយសម្រាប់ការពារជាតិ តែពង្រឹង វិស័យសំខាន់ៗ ។ កាលពីឆ្នាំ ២០១៨ រុស្ស៊ីចំណាយថវិកា ការពារជាតិតែជាង៦១ពាន់លានដុល្លារតែប៉ុណ្ណោះ ។ នៅឆ្នាំ២០១៦រុស្ស៊ីចំណាយថវិកាដល់ទៅ ៨៤,៥ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ៧៦៦ ០៥៥នាក់ រថក្រោះ ១៥៣៩៨គ្រឿង យន្តហោះសរុប ៣៤២៩គ្រឿង នាវាមុជទឹក ៥៥គ្រឿង ។ រុស្ស៊ីគឺជាប្រទេសតែមួយគត់ដែលបានកាត់បន្ថយការចំណាយទៅលើយោធា ប៉ុន្តែយោធារុស្ស៊ីនៅតែរឹងមាំដដែល ។
៣.ចិន ៖ ប្រាក់ចំណាយសម្រាប់ការពារជាតិរបស់ចិន កើនឡើង ៧,៥ភាគរយ នៅក្នុងឆ្នាំ២០១៩នេះ ដោយចិនចំណាយប្រាក់ដល់ទៅ១៧៧,៤៩ពាន់លានដុល្លារ ។ កម្លាំងសកម្ម 4,045,000 នាក់ រថក្រោះ ៩១៥០គ្រឿង យន្តហោះសរុប ២៨៦០គ្រឿង នាវាមុជទឹក ៦៧គ្រឿង ។
៤. ជប៉ុន ៖ កើនឡើង ៤៧ពាន់លានដុល្លារ ចំណែកថវិកាឆ្នាំ២០១៦មានតែ៤១,៦ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម 316,890 នាក់ រថក្រោះ ៦៧៨គ្រឿង យន្តហោះសរុប ១៦១៣គ្រឿង នាវាមុជទឹក ១៦គ្រឿង ។
៥. ឥណ្ឌា៖ ថវិកាជិត ៦០ពាន់លានដុល្លាអាមេរិក, កម្លាំងទាហានសកម្ម ១ ៣២៥ ០០០នាក់ សរុបទាហាន5,121,950 រថក្រោះ ៦៤៦៤គ្រឿង យន្តហោះសរុប ១៩០៥គ្រឿង នាវាមុជទឹក ១៥គ្រឿង ។
៦. បារាំង៖ ថវិកា៦២,៣ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ២០២ ៧៦១នាក់ រថក្រោះ ៤២៣គ្រឿង យន្តហោះសរុប ១២៦៤គ្រឿង នាវាមុជទឹក ១០គ្រឿង ។
៧. កូរ៉េខាងត្បូង៖ ថវិកា៦២,៣ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ៦២៤ ៤៦៥នាក់ រថក្រោះ ២៣៨១គ្រឿង យន្តហោះសរុប ១៤១២គ្រឿង នាវាមុជទឹក ១៣គ្រឿង ។
៨. អ៊ីតាលី៖ ថវិកា៣៤ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ៣២០ ០០០នាក់ រថក្រោះ ៥៨៦គ្រឿង យន្តហោះសរុប ៧៦០គ្រឿង នាវាមុជទឹក ៦គ្រឿង ។
៩. ចក្រភពអង់គ្លេស៖ ថវិកា៦០,៥ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ១៤៦ ៩៨០នាក់ រថក្រោះ ៤០៧គ្រឿង យន្តហោះសរុប ៩៣៦គ្រឿង នាវាមុជទឹក ១០គ្រឿង ។
១០.តួកគី៖ ថវិកា១៨,២ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ៤១០ ៥០០នាក់ រថក្រោះ ៣៧៧៨គ្រឿង យន្តហោះសរុប ១០២០គ្រឿង នាវាមុជទឹក ១៣គ្រឿង ។
១១.ប៉ាគីស្ថាន៖ ថវិកា៧ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ៦១៧ ០០០នាក់ រថក្រោះ ២៩២៤គ្រឿង យន្តហោះសរុប ៩១៤គ្រឿង នាវាមុជទឹក ៨គ្រឿង ។
១២.អេហ្ស៊ីប៖ ថវិកា៤,៤ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ៤៦៨ ៥០០នាក់ រថក្រោះ ៤៦២៤គ្រឿង យន្តហោះសរុប ១១០៧គ្រឿង នាវាមុជទឹក ៤គ្រឿង ។
១៣.តៃវ៉ាន់៖ ថវិកា១០,៧ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ២៩០ ០០០នាក់ រថក្រោះ ២០០៥គ្រឿង យន្តហោះសរុប ៨០៤គ្រឿង នាវាមុជទឹក ៤គ្រឿង ។
១៤.អ៊ីស្រាអែល៖ ថវិកា១៧ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ១៦០ ០០០នាក់ រថក្រោះ ៤១៧០គ្រឿង យន្តហោះសរុប ៦៨៤គ្រឿង នាវាមុជទឹក ៥គ្រឿង ។
១៥. អូស្ត្រាលី៖ ថវិកា២៦,១ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ៥៨ ០០០នាក់ រថក្រោះ ៥៩គ្រឿង យន្តហោះសរុប ៤០៨គ្រឿង នាវាមុជទឹក ៦គ្រឿង ។
១៦. ថៃ៖ ថវិកា៥,៣៩ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ៣០៦ ០០០នាក់ រថក្រោះ ៧២២គ្រឿង យន្តហោះសរុប ៥៧៣គ្រឿង គ្មាននាវាមុជទឹក ។
១៧. ប៉ូឡូញ៖ ថវិកា៩,៤ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ១២០ ០០០នាក់ រថក្រោះ ១០០៩គ្រឿង យន្តហោះសរុប ៤៦៧គ្រឿង នាវាមុជទឹក ៥គ្រឿង ។
១៨.អាល្លឺម៉ង់៖ ថវិកា៤០,២ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ១៧៩ ០៤៦នាក់ រថក្រោះ ៤០៨គ្រឿង យន្តហោះសរុប ៦៦៣គ្រឿង នាវាមុជទឹក ៤គ្រឿង ។
១៩.ឥណ្ឌូនេស៊ី៖ ថវិកា៦,៩ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ៤៧៦ ០០០នាក់ រថក្រោះ ៤៦៨គ្រឿង យន្តហោះសរុប ៤០៥គ្រឿង នាវាមុជទឹក ២គ្រឿង ។
២០.កាណាដា៖ ថវិកា១៥,៧ពាន់លានដុល្លាអាមេរិក, កម្លាំងសកម្ម ៩២ ០០០នាក់ រថក្រោះ ១៨១គ្រឿង យន្តហោះសរុប ៤២០គ្រឿង នាវាមុជទឹក ៤គ្រឿង ។
ការចំណាយថវិកា សម្រាប់ការពារជាតិ កើនឡើងខ្ពស់បំផុតមិនធ្លាប់ មានក្នុងរយៈពេល៣០ឆ្នាំកន្លងមក ។ ការកើតឡើងដោយសារតែមានវិវាទ នៅក្នុងតំបន់អាស៊ី ក្នុងនោះ មានសមុទ្រចិនខាងត្បូង ខាងកើត និងមជ្ឈឹមបូព៌ា ។ ជាមួយគ្នានោះ ការកើតឡើងអាចជំរុញឲ្យមានការប្រកួតប្រជែងអាវុធសារជាថ្មី ៕