ព័ត៌មានទាន់ហេតុការណ៍៖

សណ្តាប់ធ្នាប់ខណ្ឌ៧មករា មិនហ៊ានចុះរៀបចំសណ្តាប់ធ្នាប់នៅចំណតរថយន្តក្រុងកាពីតូលទេ?

ចែករំលែក៖

នាពេលថ្មីៗកន្លងមកនេះ ពលរដ្ឋដែលជាអាជីវករលក់ដូរតាមដងផ្លូវ ជាប់នឹងរបងខាងត្បូងពេទ្យសម្ដេចឪ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ 134 ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ 7 មករា ត្រូវបានសណ្ដាប់ធ្នាប់ខណ្ឌ 7 មករា ចុះទៅរឹបអូសឥវ៉ាន់ និងបណ្ដេញបញ្ឈប់មិនឲ្យពួកគាត់លក់ដូរ ដោយសំអាងថា ពួកគាត់បង្កភាពអសណ្តាប់ធ្នាប់ និងរំលោភលើចិញ្ចើមផ្លូវ ។

តាមរយៈរូបភាពនេះ ពួកគាត់បានចោទជាសំណួរទៅកាន់ គណៈបញ្ជាការខណ្ឌ និងប្រធានសណ្ដាប់ធ្នាប់ខណ្ឌ 7 មករា ថា តើការចតរថយន្តក្រុងគ្រប់ម៉ោង គ្រប់ពេល របស់ក្រុមហ៊ុនដឹកជញ្ជូនកាពីតូល បែបនេះ តើរំលោភលើចិញ្ចើមផ្លូវដែឬទេ?

ចុះហេតុអ្វីបានជាសណ្ដាប់ធ្នាប់ខណ្ឌ៧ មករា មិនចុះអនុវត្តលើក្រុមហ៊ុនដឹកជញ្ជូនមួយនេះ ដូចអនុវត្តន៍លើពលរដ្ឋតូចតាចលក់ដូរតិចតួចផង ? ឬក៏សណ្ដាប់ធ្នាប់ និងអាជ្ញាធរខណ្ឌបានទទួលលាភសក្ការប្រចាំ ខែពីក្រុមហ៊ុននេះ ទើបមិនហ៊ានមានចំណាត់ការដូចប្រជាពលរដ្ឋបានលើកឡើង? ៕ ជ្រោយពេជ្រ


ចែករំលែក៖