ព័ត៌មានទាន់ហេតុការណ៍៖

សាកសពអណ្តែតទឹកបឹងតាមោក មកទើរលើកោះទួលចារ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ សពបុរសម្នាក់មានលក្ខណៈហើមស្អុយ ត្រូវបានប្រជានេសាទ ប្រទះឃើញអណ្តែតទឹកនៅកណ្តាលបឹងតាមោក មកទើរកោះទួលចារហើយសមត្ថកិច្ចអូសយកមកត្រួតពិនិត្យនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅមាត់បឹងខាងកើត ភូមិកប់ស្រូវ សង្កាត់គោករការ រខណ្ឌព្រែកព្នៅ ។

សពបុរសនោះ ពុំស្គាល់អត្តសញ្ញាណនោះទេ ពាក់អាវយឺតកីឡា របស់យានដ្ឋានសេង សាយ ពណ៌ខៀវ ដៃខ្លី ឆ្នូតស ព្រមទាំងមានឡូហ្គូនគរបាល និងស្លៀកខោជើងខ្លី ពណ៌ខ្មៅ ឆ្នូតក្រហម លើដៃឆ្វេងមានពាក់នាឡិកា ពណ៌មាស និងចិញ្ចៀនមួយវង់ ។

តាមព័ត៌មានពីប្រជាពលរដ្ឋអ្នកនេសាទដែលរស់នៅក្បែរកន្លែងកើហេតុបានឲ្យដឹងថា សពបានអណ្តែតមកទើរ មងរបស់ខ្លួន នៅក្បែរកោះទួលចារ កណ្តាលបឹងតាមោក កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ។ បន្ទាប់ពីប្រទះឃើញសព ក៏បានរាយការណ៍ប្រាប់នគរបាល ចុះទៅរក តែខ្យល់បានបក់បោក ធ្វើឲ្យសពរសាត់តាមខ្យល់ នៅពេលដែលសមត្ថកិច្ចទៅរកពុំឃើញ លុះនៅព្រឹកថ្ងៃទី២៨ ខែមិថុនា សពក៏បានមកទើរលើកោះ ទួលចារ ក៏រាយការណ៍ប្រាប់នគរបាលដើម្បីអូសមកត្រួតពិនិត្យ ។ ដោយសារតែកណ្តាលបឹង ល្វឹងល្វើយ និងមានខ្យល់រលកធំៗ សមត្ថកិច្ចមានការលំបាក់។

គួរបញ្ជក់ថា រយះ២ថ្ងៃមកហើយ មានការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីអ្នកនេសាទប្រទះឃើញសពអណ្តែតទឹកហើយ រាយការណ៍មកប្រាប់សមត្ថកិច្ច ។ នគរបាលខណ្ឌព្រែកព្នៅ និងនគរបាល ប៉ុស្តិ៍រដ្ឋបាលចំនួន៣ដែលនៅជាប់បឹង ក៏បានជួលទូកនេសាទរកសព តែរកពុំឃើញ លុះនៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ទើបប្រទះឃើញសព មកទើរនៅលើកោះទួលចារ ក៏បានចេញទូកទៅអូសសាកសពចូលខាងដើម្បីត្រួតពិនិត្យ ៕ ធឿនព្រែកជ័យ


ចែករំលែក៖