ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចក្រឡាហោម សខេង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ បានប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្កប់ផ្ទេរភារកិច្ច និងដំឡើងឋានន្តរសក្តិលោក យន្ត មីន ជានាយឧត្តមសេនីយ៍ផ្កាយមាស០៤ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់ពីលោកយន្ត មីន បានស្នើសុំសម្តេចតេជោ ហ៊ុន សែន លាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ ក្រោយពេលដែលមានឧប្បទ្ទវហេតុដួលរលំបាក់អាគារកម្ម្ពស់(០៧ជាន់ ) កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមកនេះ និងបានត្រាស់បង្កប់ ផ្ទេរភារកិច្ចតែងតាំង លោក គួច ចម្រើន អតីតជាអភិបាលខេត្តកំពង់ចាម មកជាអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖