ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំគោកត្រប់ចំនួន១៣៧នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយនិងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំគោកត្រប់ចំនួន១៣៧នាក់ ក្នុងឱកាសមទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៥១-២៨ មិថុនា ២០១៩)។

ពិធីនេះប្រារព្វធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅស្នាក់ការគណបក្សឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្នុងឱកាសនោះដែរ លោកបាននាំយកថវិកាមកចែកជូនសមាជិក សមាជិកាគណបក្សដែលចូលរួមក្នងពិធីចំនួន១៣៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល ដែលចំណាយថវិកាសរុបចំនួន៤.០០០ .០០០រៀល៕ សុខ ខេមរា


ចែករំលែក៖