ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ជំរុញឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទជួយថែរក្សាសុខសន្តិភាព

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទជួយថែរក្សាសុខសន្តិភាព ដើម្បីធានាឲ្យកម្ពុជា កាន់តែមាន ការអភិវឌ្ឍហើយប្រជា ពលរដ្ឋរស់នៅដោយភាពសម្បូរសប្បាយ ប្រកបដោយ សុខដុមរមនា ។ ការរក្សាបានសុខសន្តិភាព គឺធានាឲ្យប្រទេសជាតិនិងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ រាប់តាំងពីការគោរពប្រតិបត្តិជំនឿសាសនាដោយគ្មានការរំខាន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៥៦០អង្គ/នាក់ នៅវត្តភ្នៀតសិម្ពលីសង្កាត់ ស្នោរ ខណ្ឌកំបូល កាលពីរសៀលថ្ងៃអាទិត្យ១៤រោច ខែជេស្ន ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៩។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកសាងសុខសន្តិភាពជូនកម្ពុជាមកដល់ពេលនេះបានដោយលំបាកណាស់ ដូច្នេះត្រូវថែរក្សាសុខសន្តិភាពនេះអោយគង់វង្ស ទោះក្នុងរូបភាពណាកដោយមិនអោយជនអគតិណាមួយមកបំភ្លេចបំផ្លាញសុខសន្តិភាពនេះបានឡើយ។
លោក បានជំរុញឲ្យព្រះសង្ឃគ្រប់ព្រះអង្គឲ្យបង្កើនការ បំពេញតួនាទីអោយកាន់តែខ្លំាងក្លាក្នុងការអប់រំសង្គមឲ្យមានសន្តិភាព គ្មានអំពើហិង្សា ស្របពេលដែលវិស័យព្រះពុទ្ធសាសនាមានការរីកចំរើនហើយប្រទេសជាតិមានសុខសន្តិភាពនិងស្ថេរភាពនយោបាយល្អ។ លោក
បន្ដថា៖ រាជរដ្ឋាភិបាលបានចាត់ទុកព្រះ សង្ឃមានតួនាទីសំខាន់ណាស់ដែលរួមចំណែកធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពនិងគ្មានអំពើហិង្សា។
លោកបន្តថា ៖ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឲ្យព្រះសង្ឃបានអប់រំសង្គមតាមរយៈកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមដែលត្រូវបានអប់ រំផ្សាយនៅគ្រប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍។បន្ថែមពីនេះទៀតគឺការផ្តល់ពុទ្ធឱវាទរបស់ព្រះសង្ឃតាមរយៈការសម្តែងធម៌ទេសនានៅក្នុងទីវត្តអារ៉ាមនិងកម្មវិធីបុណ្យនានាដោយបញ្ជូលសារអប់រំដូចជា អោយប្រព្រឹត្តអំពើល្អ ចាកឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹងមិនប្រើប្រាស់អំពើហិង្សា និងមិនប្រព្រឹត្តអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យនន្ទ ង៉ែត សម្តេចព្រះសង្ឃនា យក នៃព្រះរាជាណាចក្រកម្ពុជាបានមានព្រះ បន្ទូលថា៖ ការកសាងសុខសន្តិភាពបានល្អពិតជាបានជួយអោយវិស័យពុទ្ធចក្រមានការរីកចំរើនទៅតាមនោះដែរ ជាក់ស្តែងគ្រប់ទីវត្តអារ៉ាមទាំងអស់បានអភិវឌ្ឍន៍សំណង់ហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អសម្រាប់ទុកអោយពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមគន្លងប្រពៃណីសាសនា។
សម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត្យនន្ទ ង៉ែត បានមានព្រះបន្ទូលថា ៖ បច្ចុប្បន្នព្រះសង្ឃគ្រប់ព្រះអង្គបានគោរពប្រតិបត្តិធម៌ វិន័យនិងការសិក្សាមានចំណេះដឹងឲ្យ កានលតែជ្រៅជ្រះទំាងផ្លូវលោកនិងផ្លូវធម៌ដើម្បីជួយអប់រំផ្លូវចិត្តប្រជាពលរដ្ឋឲ្យមានស្មារតីរស់នៅក្នុងសង្គមប្រកបដោយសុខសន្តិភាព មិនចងគុំនំហើយ ស្រលាញ់រាប់អានគ្នានិង ប្រាស់ចាក់ពីអំពើអបាយមុខផ្ទុយនឹងច្បាប់សង្គមជាដើម ៕

ដោយ៖សំរិត


ចែករំលែក៖