ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញសូមប្រកាសស្វែងរកសាច់ញាតិស្រ្តីដែលត្រូវឃាតក ដុតសម្លាប់ចោលនៅកាលយប់ថ្ងៃទី ២៩ខែ មិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលំ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
សូមបញ្ជាក់ផងដែរថា៖ នៅម៉ោងប្រហែល២១ ៣០នាទីយប់ថ្ងៃកើតហេតុ មានករណីប្រទះឃើញសាកសពមួយ ត្រូវបានគេដុត សម្លាប់ឆេះខ្លោចរួញ គួរឲ្យភ្ញាក់ផ្អើលបំផុត ដោយជនរងគ្រោះ ចំណាំលែងបាន។ យោងតាមលទ្ធផលនៃការពិនិត្យស្រាវជ្រាវ និងធ្វើ កោសល្យវិច្ច័យ សមត្ថកិច្ចសន្និដ្ឋាន ថា ជនរងគ្រោះ គឺជាស្ត្រីដែលមាន ផ្ទៃពោះប្រហែលប្រាំបីសប្តាហ៍ ត្រូវបានឃាតករសម្លាប់ ដោយសាររឹត ក ជាមុន ទើបយកច្រកក្នុងវ៉ាលីទៅដុតបំផ្លាញភស្តុតាងជាក្រោយ។
ដូច្នេះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវចំពោះ បងប្អូនណា ដែលបានបាត់សមាជិកក្រុមគ្រួសារ មានភិនភាគដូចជនរងគ្រោះខាងលើ សូមទំនាក់ទំនង តាមរយ:លេខទូរស័ព្ទនៅខាងក្រោមជាបន្ទាន់៖ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង សមត្ថកិច្ចអាវុធហត្ថ 015 88 88 79 / 017 81 81 71៕
ដោយ៖ ជ្រោយពេជ្រ