ព័ត៌មានទាន់ហេតុការណ៍៖

ឃើញភ្លាមស្រឡាញ់ភ្លែត..ស្គាល់គ្នាបានត្រឹមមួយខែ បែរជាខាងប្រុសប្រើអំពើហិង្សា វាយឲ្យរបួសពេញខ្លួន គ្មានសីលធម៍លើនារីទន់ខ្សោយសោះ

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពប្រើអំពើហិង្សាទៅលើស្រ្តីម្នាក់ ដោយប្រើខ្សែភ្លើង និងច្រវ៉ាក់ បណ្តាលឲ្យរងរបួសពេញខ្លួន កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អែល ណាវីន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូង ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុអង្គស្នួល ខេត្តកណ្តាល។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនបានស្រឡាញ់ គ្នារយៈពេលប្រហែល១ខែមកហើយ តែមិនដែលបានគេង ឬរួមភេទជាមួយគ្នាទេ។

សមត្ថកិច្ចបានបន្តថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានស្រឡាញ់គ្នាចេញចូលកន្លែងនាងស្នាក់នៅ រកគ្នារយៈពេលប្រហែល១ខែមកហើយ តែនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះ និងជនសង្ស័យ បានដេកជាមួយគ្នានៅផ្ទះជនសង្ស័យ លុះព្រឹកឡើងជនរងគ្រោះងើបទៅផ្សារ ជនសង្ស័យងើបឡើងបាត់ទូរស័ព្ទ ម៉ាកអាយហ្វូនហ្វាយ និងលុយ១៦ម៉ឺនរៀល ទើបជនសង្ស័យទៅរកឃើញជនរងគ្រោះកំពុងដើរចេញ ទើបជនសង្ស័យហៅទៅផ្ទះវិញ។ ពេលដល់ផ្ទះបានចាប់ជនរងគ្រោះដាក់ច្រវ៉ាក់ទៅនិងរទេះដឹកដូងរួចយកខ្សែភ្លើងវាយតែម្ដង។

ជនរងគ្រោះមានឈ្មោះ យ៉ុម ស្រីពេជ្រ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស៊ុប នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងនេះមើតាមសម្តីជនរងគ្រោះ បានឆ្លើយថា គាត់បានស្រឡាញ់គ្នជិត១ខែមកហើយ តែមិនដែលរួមភេទទេ បានត្រឹមឲ្យថើប។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជននិងយកមកធ្វើការសាកសួរនៅប៉ុសិ៍ ដើម្បីចាប់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សហការី


ចែករំលែក៖