ខេត្តកំពត ៖ នគរបាលស្រុកកំពង់ត្រាចបាន ឃាត់ខ្លួនបុរសម្នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែ ខែមិថុនា ឆ្នំា២០១៩ ដោយជាប់ចោទពីបទប៉ុប៉ងរំលោភសេពសន្ថវៈ តែមិនបានសម្រេចដោយសារនារីរងគ្រោះ ស្រែកឲ្យគេឯងជួយទាន់ ។
តាមការបញ្ជាក់ពីរសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ស្រុកឈូកបានឲ្យដឹងថាបុរសដែលជាប់ចោទពីបទប៉ុប៉ងរំលោភសេពសន្ថវៈ នេះឈ្មោះ ហង្ស មុន្នីឧត្តម ហៅដា អាយុ២៥ឆ្នាំ រស់នៅឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច។ ចំណែកនារីរងគ្រោះ អាយុ១៦ឆ្នាំ រស់នៅ ភូមិ ឃុំ ស្រុកកើតហេតុខាងលើ ។
ក្នុងពាក្យពាក្យបណ្តឹងទៅសមត្ថកិច្ចរបស់នារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគឺពេលព្រលឹមស្រាងខណៈនាងងើបពីដំណេក បានដើរចូលបន្ទប់ទឹកក្នុងផ្ទះរបស់នាងដើម្បីលប់មុខ ដុសធ្មេញ សម្អាតកាយ ។ គ្រានតែចូលដល់បន្ទប់ទឹកមិនទាន់ដាក់គន្លះទ្វារផង ស្រាប់តែឈ្មោះ មុន្នីឧត្តម ហៅដា ចូលទៅពីក្រោយហើយចាប់នាងផ្តួលលើឥដ្ឋប៉ុនប៉ងរំលោភសេពសន្ថវៈតែម្តង។ពេលឃើញសកម្មភាពជនសង្ស័យធ្វើមកលើនាងយ៉ាងកំរោលបែបនេះ នាងបានប្រឹងរើរើបម្រះនិងស្រែឲ្យគេឯងជួយហើយភ្លាមៗនោះមានអ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋានទៅដល់ ធ្វើអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានប្រព្រឹត្តដូចនារីរងគ្រោះ រៀបរាប់ក្នុងពាក្យបណ្តឹងមែន ព្រោះស្រលាញ់នាងខ្លាំងពេកធ្វើឲ្យតណ្ហាពុះកញ្ជ្រោលទ្រាំលែងបាន ក៏ប្រព្រឹត្តបែបនេះតែម្តងទៅ ។
ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យយ៉ាងនេះទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕
ដោយ៖ សហការី