ព័ត៌មានទាន់ហេតុការណ៍៖

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ មេបញ្ជាររងកងរាជអាវុធហត្ថស្រុកចន្ទ្រា​ ខេត្តស្វាយរៀងជួបគ្រោះថ្នាក់ចរាចរណ៏ជិះម៉ូតូបុកសត្វឆ្កែដួលបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកចន្ទ្រាម្នាក់ ខណះជួបរឿង អកុស ជួបករណីគ្រោះថ្នាក់ចរាចរណ៏ដោយជិះម៉ូតូត្រលប់មកផ្ទះ ចៃដន្យអាក្រក់ស្រាប់តែឆ្កែរត់កាត់បុកពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី០១ខែកក្កដា ឆ្នាំ ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ ១៤២និង១៤៣ក្នុងភូមិដើមពោធិ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា៖ បុរសដែលស្លាប់មានឈ្មោះគង់ ឆែល អាយុ៥៣ឆ្នាំ មុខរបរ មានឋានៈជាមេបញ្ជាការរង កងជអាវុធហត្ថស្រុកចន្ទ្រា រស់នៅភូមិពោធិ ឃុំមេស ថ្ងក ស្រុកចន្ទ្រា ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុការណ៍នេះឡើងគេឃើញមានបុរសម្នាក់ជិះ ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១H -៦៦៧០ ក្នុងទិសដៅពី
លិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានសត្វឆ្កែ រត់កាត់ផ្លូវ បុកជាមួយម៉ូតូពេញទំហឹង បណ្តាលឲ្យបុរស ជាអ្នកបើកបរដួលបោកនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង។
រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំពោះមធ្យោបាយយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕

ដោយ៖ យឹម សុថាន


ចែករំលែក៖