ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿន រអិលទៅបុករបាំងថ្ម ចែកទ្រូងផ្លូវ ដួលបោកក្បាលស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាល និងថ្មល់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿង ខណៈមេឃកពុងធ្លាក់ភ្លៀងរអិល ទៅបុករបាំថ្មចែកទ្រូងផ្លូវបោកក្បាលនឹងថ្នល់ពេញទំហឹង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ស្ថិតនៅចំណុចមុខក្រុមហ៊ុនលក់រថយន្តBMW ចុងស្ពានអាកាស ផ្សារដីហុយខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនរងគ្រោះ(ស្លាប់) មានឈ្មោះ អឿន សំអុល ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មានស្រុកគំណើត ភូមិព្រៃចំការ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុមានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ព្រៃវែង1M-4041 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងលឿន ខណៈមេឃកំពុងធ្លាក់ភ្លៀងផងនោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរអិលទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវដួលបោកក្បាលបោក និងថ្មល់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកមកវាស់វែងយកម៉ូតូទៅរក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខទុកប្រគល់ជូនសាច់ញាតិវិញ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ តុង សីហា


ចែករំលែក៖