ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាស្រវឹង យកខ្សែអំពូលភ្លើងកាន់ជាប់នឹងខ្លួនហើយដោតឌុយ ក៏បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង ០០នាទី មានបុរសម្នាក់ឈ្មោះ ឡិ ម សិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ឃុន មោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឆក់ខ្សែភ្លើងស្លាប់នៅក្នុងផ្ទះ ។

លោកវរសេនីយ៍ឯកមិន ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១១ និង ០០នាទី បុរសដែលមានឈ្មោះខាងលើ បានផឹកស្រាស្រវឹង ហើយយកខ្សែ អំពូលភ្លើង កាន់ជាប់នឹងខ្លួនហើយដោតឌុយ ក៏បណ្ដាលឲ្យឆក់ស្លាប់តែម្ដង ។

ក្រោយពីការពិនិត្យសាកសពរួច សមត្ថកិច្ចឃើញថាពុំ មានស្លាក់ស្នាមអ្វី ដែលគួរឲ្យកត់សម្គាល់ ឡើយ រួចសន្ឋិដ្ឋានថា សពជនរងគ្រោះស្លាប់ដោយឆក់ចរន្តភ្លើងពិតប្រាកដមែន រួចក៏ប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖