ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលអាមេរិក បារម្ភខ្លាចចាញ់ក្តីក្រុមហ៊ុន​ Huawei

ចែករំលែក៖

ការប្តឹងរបស់ក្រុមហ៊ុនហួវាយ ទៅលើរដ្ឋាភិបាលអាមេរិកឡើងទៅកាន់តុលាការសហរដ្ឋ ធ្វើឲ្យអាមេរិកបារម្ភយ៉ាងខ្លាំង ហើយប្រសិនបើតុលាការអាមេរិក កាត់ទោសទៅតាមច្បាប់នោះ រដ្ឋាភិបាលលោក ត្រាំ នឹងចាញ់ក្តីជាមិនខាន ។ ទាំងនោះហើយបានជា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានស្នើដល់ដល់តុលាការសហរដ្ឋ ច្រានចោលពាក្យបណ្តឹងរបស់ក្រុមហ៊ុន​ Huawei ។

រដ្ឋាភិបាលអាមេរិក​កាលពីថ្ងៃទី​៤ ខែកក្កដា បានស្នើដល់តុលាការសហរដ្ឋនៅតិចសាស ច្រានចោលពាក្យបណ្តឹង​របស់ក្រុមហ៊ុនទូរគមនាគមន៍ Huawei ​របស់ចិន​​ ដែលបានចោទប្រកាន់ ទីក្រុងវ៉ាស៊ីនតោន​បំពានច្បាប់រដ្ឋធម្មនុញ្ញ ដោយដាក់ក្រុមហ៊ុន​ Huawei ​ក្នុងបញ្ជីខ្មៅ ។

កាលពីដើមខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន Huawei ​បានដាក់ពាក្យបណ្តឹង ប្តឹងរដ្ឋាភិបាលអាមេរិកឡើងទៅកាន់តុលាការសហរដ្ឋ នៅតិចសាស ដោយចោទប្រកាន់រដ្ឋាភិបាលរបស់លោកត្រាំ បំពាន់រដ្ឋធម្មនុញ្ញ ក្រោយដាក់ក្រុមហ៊ុននេះក្នុងបញ្ជីខ្មៅដោយគ្មានហេតុផល​ ។ រដ្ឋាភីបាលអាមេរិកបានហាម រកស៊ីជាមួយក្រុមហ៊ុនអាមេរិក បើមិនមានការអនុញ្ញាត ពីរដ្ឋាភិបាលនោះទេ ។

ការប្តឹងខាងលើរបស់ក្រុមហ៊ុន Huawei ធ្វើទៅតាមច្បាប់ ការពារជាតិ​ NDAA ។ នៅក្នុងមាត្រាទី​៨៨៩ នៃច្បាប់ បានហាមប្រាម អង្គការរដ្ឋាភិបាល អាមេរិក ទិញសម្ភារៈទូរគមនាគមន៍ពីHuawei និង​ ZTE ។ តំណាងក្រុមហ៊ុន Huawei ​បានលើកឡើងថា តាមច្បាប់​ NDAA ការប្រកាសដាក់ទណ្ឌកម្ម ទៅលើបុគ្គលឬក្រុមហ៊ុន គឺចាំបាច់ត្រូវតែឆ្លងកាត់ការកាត់ទោស ហើយបើមិនបានកាត់ទោសនោះជាការបំពានច្បាប់ ។

ក្នុងរយៈពេលកន្លងមក ក្រុមហ៊ុន​ Huawei ​បានក្លាយទៅជាក្រុមហ៊ុន ដើរតួសំខាន់នៅក្នុង សង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក​និងចិន​ ។ នៅក្នុងកិច្ចប្រជុំ G-20 នៅប្រទេសជប៉ុន នាថ្ងៃទី​២៨និង​២៩ខែមិថុនា លោកត្រាំបានអនុញ្ញាតឲ្យ ក្រុមហ៊ុនអាមេរិករកស៊ីជាមួយ Huawei ​ ។ នៅពេលនេះដែរ ចិននិងអាមេរិក នឹងពិភាក្សាស្តីពីពាណិជ្ជកម្មនៅសប្តាហ៍ក្រោយ ។

នៅក្នុងវិស័យបច្ចេកវិទ្យា បណ្តាក្រុមហ៊ុន ទាំងអាមេរិកនិងចិន​បានប្រាស្រ័យទាំងទង់គ្នានឹងសហកាគ្នារកស៊ីតាំងពីដើម ។ ដូច្នេះបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក និងក្រុមហ៊ុន ចិន​Huawei ​ មិនអាំចខ្វះបានឡើយ ហើយពេលនេះ ក្រុមហ៊ុនអាមេរិក ព្យាយាមបន្តសហការណ៍និងអាចបន្តទំនាក់ទំនងអាជីវកម្មបានខ្លះជាមួយ Huawei ហើយស្របពេលជាមួយគ្នា គឺនៅតែត្រូវរក្សាការគោរពតាមច្បាប់របស់សហរដ្ឋអាមេរិក

ក្រុមហ៊ុន Huawei ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិកកត់ឈ្មោះចូលបញ្ជីខ្មៅ កាលពីខែមុន ដែលបានហាមក្រុមហ៊ុនទាំងឡាយដែលកំពុងផ្គត់ផ្គង់ Huawei នូវគ្រឿងបន្លាស់ផលិតឡើងដោយវត្ថុធាតុដើមយកពីអាមេរិក បន្តការរកស៊ីជាមួយ Huawei ដោយពុំមានអាជ្ញាប័ណ្ណនោះ ការដឹកជញ្ជូនគ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ឲ្យ Huawei ត្រូវបានផ្អាកមួយរយៈ ខណៈដែលក្រុមហ៊ុនអាមេរិកបានយកពេល ទៅវាយតម្លៃលើបម្រាមនេះ ។

យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍របស់ The Wall Street Journal ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយឈ្មោះថា Micron Technology Inc.បានប្រកាសថា ខ្លួនបានបន្តការផ្គត់ផ្គង់មួយចំនួនឡើងវិញជាមួយ Huawei បន្ទាប់ពីការសម្រេចថា ការផ្គត់ផ្គង់ ទាំងប៉ុន្មាននោះមិនល្មើសនឹងច្បាប់អាមេរិក ។ រីឯក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm វិញ ក៏បានបន្តការផ្គត់ផ្គង់គ្រឿងបន្លាស់ខ្លះៗទៅកាន់ Huawei ផងដែរ ក្រោយរកឃើញថា គ្រឿងបន្លាស់ទាំងនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្ម នៅក្រោមច្បាប់របស់ ក្រសួងពាណិជ្ជកម្មអាមេរិក ។ ចំណែកក្រុមហ៊ុនបន្ទះឈីប Intel ក៏ដូចគ្នា ខណៈក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត សុទ្ធតែកំពុងរិះរកមធ្យោបាយ ។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal ក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើង កំពុងព្យាយាមដើរលើខ្សែដ៏តូចឆ្មាមួយ គឺរវាងការបំពេញតាមកិច្ចសន្យារបស់ពួកគេ ហើយបន្តការរកស៊ីជាមួយ Huawei ដើម្បីកុំឲ្យទទួលរងការខាតបង់ ប៉ុន្តែទន្ទឹមគ្នានេះគឺមិនឲ្យល្មើសនឹងការដាក់កំហិត​របស់រដ្ឋាភិបាលអាមេរិក ស្តីពីការនាំចេញបច្ចេកវិទ្យាឲ្យទៅ Huawei ឡើយ៕


ចែករំលែក៖