ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តឃាត់ខ្លួនកម្មករសំណង់ជនជាតិចិន ២នាក់ ដែលផ្គើននិងការណែនាំរបស់អាជ្ញាធរខេត្ត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កម្មករសំណង់ ជាជនជាតិចិនចំនួន ០២នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ផ្កើននឹងការណែនាំរបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យការដ្ឋានសំណង់គ្រោងដែកចំនួន៣កន្លែងផ្សេងគ្នានៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ កន្លងមក ព្រម ទាំងបានណែនាំដល់មេការដ្ឋានសំណង់ទាំង ៣ទីតាំង ផ្អាកការ សាងសង់ រង់ចាំមន្ត្រីជំនាញពិនិត្យរួចរាល់ ។

ការចុះពិនិត្យមើលការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ ដើម្បីទុកឲ្យក្រុមការងារបច្ចេកទេស ពិនិត្យ មើលពីលក្ខណៈបច្ចេកទេស ប្រសិនបើសំណង់នោះ សង់តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងបន្តឲ្យសាងសង់បន្តឡើងវិញ បើសំណង់ណាដែលសង់មិនតាមបទដ្ឋានបច្ចេកទេស អាចកែសម្រួល ឬអាចបញ្ឈប់ការដ្ឋានសាងសង់នោះទាំងស្រុង ។

ដោយឡែកចំពោះជនជាតិចិនទាំងពីរនាក់ មានឈ្មោះ សាំង ហុងវ៉ាយ ភេទប្រុស ជនជាតិចិន អាយុ ៥៦ឆ្នាំ និង លីវ ស៊ាវភីង ភេទប្រុស អាយុ ៤៧ឆ្នាំ ត្រូវបានក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្ត បានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរ បាលក្រុងព្រះសីហនុ ធ្វើកិច្ចសន្យាទទួលកំហុស ឈប់សាងសង់បន្ត ទៀត បើផ្ទុយនឹងកិច្ចសន្យាខាងលើ និងទទួលកំហុសតាមច្បាប់កម្ពុជា ។

ការឃាត់ខ្លួនកម្មករសំណង់ ជន ជាតិចិនចំនួន ០២នាក់ នាំយកមក កាន់អធិការដ្ននគរបាលក្រុងព្រះ សីហនុ ដើម្បីជាការព្រមាន និងធ្វើកិច្ចសន្យាទទួលកំហុស ដោយ សារតែកន្លងមក កម្មករចិនពួកគេមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត នៅតែបន្តសាងសង់ និងហាមឃាត់របស់អាជ្ញាធរ បានហាម ឃាត់បណ្តោះអាសន្ន ។

សូមរម្លឹកថា ការផ្អាកការដ្ឋានសាង សង់សំណងើឆ្អឹងដែក ចៀសវាងកើតមានឧបទ្ទវហេតុដួលរលំបាក់អគារកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមកថ្មីនេះ បណ្តាលឲ្យមានមនុស្សស្លាប់ ២៨នាក់ ស្រី ៤នាក់ និងរបួស ២៦នាក់ ស្រី ២នាក់ ៕ឆ្លាម សមុទ្រ


ចែករំលែក៖