ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងរវាង​កូរ៉េទាំងពីរ កាន់តែប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ

ចែករំលែក៖

ក្រោយជំនួបពិភាក្សាគ្នាជាច្រើនលើកកន្លងមក ពិសេសគឺ ជំនួបលើកចុងក្រោយនៅតំបន់ព្រំដែន ដែលជាជំនួប ត្រីភាគី លើកដំបូង ជាសញ្ញា ឆ្ពោះទៅរកសន្តិភាព នៅឧបទ្វីបកូរ៉េ ។

នៅពេលនេះដែរ រដ្ឋាភិបាលទីក្រុងសេអ៊ូល​ កំពុងតែត្រួតពិនិត្យ តភ្ជាប់ដំណើរកម្សាន្ត ទៅកាន់ តំបន់រម្មណីយដ្ឋាន​ភ្នំ​ Kumgang និងទីក្រុង ​Kaesong ​នៅកូរ៉េខាងជើង ​ ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលទំនាក់ទំនងប្រទេសទាំងពីរ​ល្អប្រសើរ ហើយអាមេរិក និងកូរ៉េខាងជើងត្រៀមពិភាក្សាគ្នា ថ្នាក់ឯកទេស នៅពាក់កណ្តាលខែកក្កដានេះ។

លោក​ Stephen Biegun ​បានប្រកាសថា ប្រសិនបើកូរ៉េខាងជើងផ្អាក់ទាំងស្រុង នៅសកម្មភាពផលិតអាវុធ អាមេរិកនិង បន្ធូបន្ថយ ដោយបង្កើនទំនាក់ទំនងការបរទេស​ទ្វេភាគី ក៏ដូចជាផ្តល់ជំនួយមនុស្សធម៌។​ការលើកឡើងខាងលើក្រោយពេលដែល មានជំនួបលើកទីបីនៅតំបន់ព្រំដែនកូរ៉េទាំងពីរ ​ហើយនៅទីនោះ លោក ត្រាំ បានឈានជើងចូលទឹកដីកូរ៉េខាងជើង ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រប្រធានាធិបតីអាមេរិក ។

ដំណើរទេសចរណ៍ទៅកាន់តំបន់ភ្នុំ​ Kumgang ​និង ទីក្រុង​Kaesong ​បានចាប់ផ្តើមនៅឆ្នាំ​១៩៩៨ ។ នៅពេលកូរ៉េខាងជើងបិទទ្វារតំបន់ឧស្សាហកម្មរួម កេស៊ុង​នៅឆ្នាំ​២០១៦​ ដោយសារតែកូរ៉េខាងជើង បានសាកល្បងគ្រាប់បែកបរមាណូនៅក្រោមដីនិងបាញ់មីស៊ីលជាច្រើនគ្រាប់​។

នៅក្នុងកិច្ចពិភាក្សា លើកដំបូងនៅថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ និងជំនួបកាលពីខែកញ្ញា ឆ្នាំ​២០១៨ មេដឹកនាំកូរ៉េទាំងពីរ បានសម្រេចដំណើរការ ឡើងវិញ​នៅដំណើរកម្សាន្ត ទៅកាន់ទីតាំងខាងលើ​ ។ រដ្ឋាភិបាលទីក្រុងសេអ៊ូល សង្ឃឹមថា សកម្មភាពឆ្លងព្រំដែន​រវាង ប្រទេសទាំងនឹងធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើង ៕


ចែករំលែក៖